**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកមេបញ្ជាការដឹកនាំគោលដៅត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែងដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការប្រើប្រាសកម្លាំង មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ។

សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្តដើម្បីដោះស្រាយបញ្ហាកកស្ទះនិងកម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។ ដោះស្រាយការកកស្ទះចរាចរណ៍ទាំងនៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង៦ខ្សែ និងការបញ្ចៀសចរាចរណ៍ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុង។ ណែនាំឱ្យមានកិច្ចសហការល្អពីបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង