**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson នាយក មូលនិធិគន្ធបុប្ផាស្វីស នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានសហការ និងគាំទ្រមន្ទីពេទ្យគន្ធបុប្ផា ជាពិសេសចំពោះ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ និងផ្តល់ការគាំទ្រដល់ការដំណើរការមន្ទីរពេទ្យនេះ តាមរយៈការទ្រទ្រង់​ប្រព័ន្ធព្យាបាលសុខភាពដល់កុមារកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបជាបន្តបន្ទាប់រហូតមក ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ រយៈពេល ៣០ឆ្នាំ កន្លងមកនេះ។

លោកវេជ្ជបណ្ឌិត Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វីស បានថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកឡើងអំពីសមិទ្ធិផលរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។

លោកនាយកមូលនិធិគន្ធបុប្ផាស្វីស បានជម្រាបជូនថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ​ មូលនិធិ ចាប់ផ្តើមគិតគូរអំពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ដូចជាលោកនាយកមូលនិធិ គឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការស្វែងរកអ្នកសប្បុរសជនជួយគាំទ្រទ្រទ្រង់មូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។ មូលនិធិគន្ធបុប្ផាស្វីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបាន និងកំពុងរៀបចំគម្រោងការផ្សេងៗដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតទៅទៀត ដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យសាកលវិទ្យាល័យ ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងស្វែងរកគម្រោងការនានាដើមី្បគាំទ្រមន្ទីរពេទ្យ ទាំងបច្ចេកទេស និងការដំណើរសេវាពិនិត្យ និងព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងគោរពថ្លែងអំណរគុណ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោម គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រ និងគាំទ្រយ៉ាងពេញទំហឹងដោយបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរឈ្មោះជាប្រធានកិត្តិយសដែលជម្រុញឱ្យមូលនិធិទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សំដៅធានាចីរភាពនៃចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព ចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារក​ និងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង