**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី “តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា”

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា នារសៀលថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី “តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា” ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ សរុបចំនួន ១៣៨នាក់។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំពោះការអនុញ្ញាតផ្តល់កិច្ចសហការ និងថ្លែងអំណរគុណ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងការធ្វេីបទឧទ្ទេសនាមនេះ។

បទឧទ្ទេសនាមនេះ ប្រារព្ធធ្វេីនៅសហសាលមរតកតេជោ នៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានគោរពជូនពរ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជៀសផុតពីជម្ងឺគ្រប់បែបយ៉ាង និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក សំពះព្រះខែ និងអកអំបុក ខាងមុខនេះ សូមឱ្យការធ្វេីដំណេីរនិងការជួបជុំគ្រួសារប្រកបដោយសុខសុវត្ថិភាព និងសុភមង្គល ៕

អត្ថបទដែលជាប់ទាក់ទង