ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០២៣ ។
វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ លោកអភិបាល នៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០២៣ ដែលជាដំណើរការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ផ្តល់ព័តមានជូនដល់ប្រជា ពលរដ្ឋ អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍក្នុងខេត្ត ដែលជាសមិទ្ធផលរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ បានចូលរួម បញ្ចេញមតិយោបល់ទៅលើបញ្ហាប្រឈម កង្វល់ សំណូមពរនានា និងតម្រូវការជាក់ស្តែងក្នុងមូល ដ្ឋាន ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមស្រាយបំភ្លឺ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរនានា ដែលត្រូវ បានលើកឡើង ពីគ្រប់ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ៕