នាយករដ្ឋមន្ត្រី៖ នយោបាយការទូតរបស់កម្ពុជា គឹផ្នែកលើមូលដ្ឋាននិរន្តរ៍ភាព និងចីរភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិទី៧នេះ មាននយោបាយការទូត គឹផ្នែកលើមូលដ្ឋាននិរន្តរ៍ភាព និងចីរភាព។
ក្នុងឱកាសអញ្ជើញ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយ និរន្តរ៍ភាព គឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលក្នុងអណត្តិទី៦ បានធ្វើរួចមកហើយ ជាពិសេសការបង្កើត ការថែរក្សា និងទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នា ទៅវិញទៅមកផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក នេះទើបជាចំណងមិត្តភាពបានយូរអង្វែង៕