អ្នកឧកញ៉ា គិត ម៉េង បង្ហាញហេតុផលចំនួន១០ដែលការរក្សាភាពស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អបំផុត
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយាល់គ្រុបនិងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថានៅក្នុងសង្គមមួយដែលពោរពេញដោយពាក្យពេចន៍ និងការបញ្ចេញមតិឥតសំចៃ ភាពស្ងៀមស្ងាត់ពេលខ្លះមានតម្លៃជាងសម្តី។
យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញហេតុផលចំនួន១០ដែលការរក្សាភាពស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អបំផុតដែលក្នុងនោះមានដូចខាងក្រោម៖
១. រក្សាភាពស្ងៀមស្ងាត់ក្នុងកំលុងពេលមានកំហឹង។
២. កុំនិយាយនៅពេលអ្នកមិនមានការពិត។
៣. រក្សាភាពស្ងៀមស្ងាត់រហូតដល់អ្នកបានយល់រឿងទាំងមូល។
៤. រក្សាភាពស្ងៀមស្ងាត់ ពេលអ្នកដទៃចង់ប្រាប់អ្នកពីអ្វីមួយ។
៥. កុំនិយាយពាក្យដែលអ្នកនឹងស្ដាយក្រោយ។
៦. រក្សាភាពស្ងៀមស្ងាត់ នៅពេលដែលពាក្យរបស់អ្នកមិនបានបង្ហាញអំពើល្អរបស់មនុស្សជាទីស្រទ្បាញ់របស់អ្នក។
៧. ចៀសវាងការនិយាយ ប្រសិនបើពាក្យសម្តីរបស់អ្នកអាចនាំឲ្យមានការគិតខុស។
៨. សូមនៅស្ងៀម ប្រសិនបើពាក្យសម្តីរបស់អ្នកអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនរណាម្នាក់។
៩. ជ្រើសរើសភាពស្ងៀមស្ងាត់ ប្រសិនបើពាក្យសម្ដីរបស់អ្នកអាចបំផ្លាញមិត្តភាព។
១០. កុំនិយាយរឿងអ្វីមួយម្តងទៀត ប្រសិនបើអ្នកបាននិយាយវាពីរដងរួចហើយ៕