**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងសាធារណការ ត្រូវបន្តការថែទាំផ្លូវជាតិទាំងអស់ឱ្យបានល្អប្រសើរ បើមានការខូចខាតណាមួយត្រូវជួសជុលឲ្យបានឆាប់រហ័ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តការថែទាំងផ្លូវជាតិលេខ៥ និងបណ្តាផ្លូវជាតិ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ឱ្យបានល្អប្រសើរ ហើយនៅពេលមានការខូចខាតណាមួយត្រូវជួសជុលឲ្យបានឆាប់រហ័ស ចៀសវាងការបណ្ដោយឲ្យមានការខូចខាតធ្ងន់ធ្ងរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយនោះក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃបណ្ដាមន្ទីរ បណ្ដាខេត្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ កំណត់យន្តការនឹងសុំចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតក្នុងការថែរក្សាផ្លូវជាតិនេះឲ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច នៅក្នុងករណីដែលមានការខូចខាតណាមួយសូមជួសជុលឲ្យបានឆាប់រហ័ស និងចៀសវាងការបណ្ដោយឲ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការណែនាំនេះមិនមែនសម្រាប់តែផ្លូវជាតិលេខ៥នោះទេ គឺត្រូវអនុវត្តនៅគ្រប់បណ្ដាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបង្កើតយន្តការរួមដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ឱ្យបានល្អប្រសើរជានិច្ច។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ ជាពិសេសត្រូវពង្រឹងនូវស្លាកសញ្ញាចរាចរណ៍ និងការសម្រួលរំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាងនិងកាត់បន្ថយឲ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធក៏ត្រូវពង្រឹងការបន្ស៉ីគ្នា រវាងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេសការធ្វើផ្លូវ ស្ពាន បណ្ដាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គីសនីឲ្យស្របទៅតាមប្លង់គោលមួយដើម្បីជៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឲ្យខាតបង់ដល់ថវិកាជាតិ ថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់ផ្លូវថ្នល់សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវប្រើប្រាស់គន្លងផ្លូវឲ្យបានត្រឹមត្រូវ កុំបើកលើសល្បឿនកំណត់ និងត្រូវប្រុងប្រយ័ត្នជានិច្ចនូវចំណុចដែលមានផ្លូវឆ្លងកាត់ត្រូវចូលរួមទប់ស្កាត់ឲ្យបានដាច់ខាតនូវការដឹកជញ្ជូនលើសកំណត់ទម្ងន់ នឹងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប់ជាប្រចាំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង