**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្តេចធិបតី៖ ធ្វើយ៉ាងណាឲ្យបានផលដល់ប្រជាពលរដ្ឋ កុំចាំជំនាន់ក្រោយ គឺត្រូវតែធ្វើនៅជំនាន់នេះ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិថ្មីដែលកំពុងកសាងសមិទ្ធផល ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ អភិវឌ្ឍប្រទេសជាតិដោយការទទួលខុសត្រូវ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់នៅជំនាន់នេះ មិនឱ្យប្រជាពលរដ្ឋរង់ចាំដល់ជំនាន់ក្រោយឡើយ។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាថ្ងៃទី២២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ពន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់សរសៃឈាមកឱ្យកាន់តែរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។

សម្ដេចធិបតីបានបន្តថា ប្រជាពលរដ្ឋច្បាស់ជាចង់ឱ្យប្រទេសជាតិរីកចម្រើនលឿន មិនចង់ចាំដល់ឆ្នាំក្រោយៗ ឬយូរទៀតនោះទេ ដូច្នេះសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិថ្មីដែលកំពុងកសាងសមិទ្ធផល ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ អភិវឌ្ឍប្រទេសជាតិដោយការទទួលខុសត្រូវ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់នៅជំនាន់នេះ មិនឱ្យប្រជាពលរដ្ឋរង់ចាំដល់ជំនាន់ក្រោយឡើយ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវធ្វើយ៉ាងណាឱ្យប្រទេសយើងរីកបានលឿន ផលប្រយោជន៍បានដល់ដៃរបស់ប្រជាពលរដ្ឋ អ៊ីចឹងការខិតខំប្រមូលធនធាន កៀរគរពីគ្រប់មជ្ឈដ្ឋាន គ្រប់រូបភាពទាំងអស់ ដោយការទទួលខុសត្រូវ ចាំបាច់ត្រូវតែធ្វើ ធ្វើយ៉ាងណាបានផលដល់ប្រជាពលរដ្ឋ កុំចាំជំនាន់ក្រោយ គឺត្រូវតែធ្វើនៅជំនាន់នេះ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺធ្វើយ៉ាងណាដើម្បីតបស្នងចំពោះការទុកចិត្តគាំទ្ររបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោត បានដឹកនាំប្រទេសជាតិបន្តទៀត ហើយរាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋនឹងបន្តខិតខំបម្រើប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ តួយ៉ាងដូចជាការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនាពេលនេះ ក៏ចូលទៅក្នុងផែនការដឹកនាំបម្រើប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង