**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក

សាលាភូមិន្ទរដ្ឋបាល ចុះអនុស្សរណៈ នៃការយោគយល់ ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ ដោយមានការអញ្ជើញជាគណៈអធិបតី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សានៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសាលាជាតិគយ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសាលាជាតិគយ។

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញទៅមក។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួចមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញភាពជឿជាក់មកលើសាលាភូមិន្ទរដ្ឋបាល ថាជាសាលាដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលមន្ត្រី ក៏ដូចជាការអភិវឌ្ឍការងាររដ្ឋបាល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងព័ត៌មាន និងសាលាជាតិគយ ក្នុងការជឿជាក់មកលើសាលាភូមិន្ទរដ្ឋបាល ពិតណាស់ពាក្យថា «ជំនឿទុកចិត្ត» ឬ​ «​ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា។ ដូច្នេះ ការងារដែលយើងកំពុងតែធ្វើប្រចាំថ្ងៃជាវិជ្ជមានទាមទារពេលវេលា និងការប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។​

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និត និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីសហការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។​ ជាងនេះទៅទៀត ការងារនេះ​ ជាការចូលរួមក្នុងស្មារតីបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់​ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាចក្ខុវិស័យដ៏ច្បាស់លាស់ នៃយុទ្ធសាស្ត្របញ្ចកោណ៕

អត្ថបទដែលជាប់ទាក់ទង