ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងបឹងហ្គាឡូរ៉ូ ប្រទេសឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ១០កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា ឡអេស៊ា(LAWASIA) គឺជាសមាគមន៍គណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។
ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការងារជាមួយនឹងបណ្តាគណៈមេធាវីប្រទេសផ្សេងៗផងដែរ ៕