**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ**ក្រុមហេសបូឡាហ៍ នឹងមិននៅស្ងៀមនោះឡើយ ប្រសិនបើអ៊ីស្រាអែល នៅតែមិនព្រមដកខ្លួនចេញពីទឹកដីលីបង់**កងកម្លាំងចម្រុះដែលមានកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស វាយប្រហារតាមអាកាស ២លើកទៅលើខេត្ត Hodeidah របស់យ៉ែមែន

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣

ភ្នំពេញ៖ នាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងវិធីសាស្រ្តផ្អែកលើការពង្រឹងសហគមន៍ និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅក្នុងអាស៊ាន។ កិច្ចប្រជុំក៏បានទទួលស្គាល់ពីកត្តាសុខសន្តិភាព និរន្តរភាព គឺជាកត្តាសំខាន់មួយមិនអាចខ្វះបានក្នុងការកសាងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង និងមានស្ថេរភាព ព្រមទាំងធ្វើឲ្យប្រសើឡើងក្នុងការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ។

កិច្ចប្រជុំបានលើកឡើងពីតម្រូវការក្នុងការផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធនៅកម្រិតសហគមន៍ រួមមានស្ត្រី យុវជន និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាដល់ការផ្តល់ការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតទិន្នន័យ ការប្រមូល និងការវិភាគ ដើម្បីជូនដំណឹងដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ។ ដោយឡែក កត្តាដែលបណ្តាលមកពីការជះឥទ្ធិពលដោយកូវីដ១៩ (COVID-19) និងបញ្ហាដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានដោះស្រាយ។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងមានការឯកភាពគ្នាខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង