**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល ចង់ឃើញសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួជាវេទិកានៃការផ្ដោះប្ដូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឃើញ«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួជាវេទិកានៃការផ្ដោះប្ដូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតី ស្ថាបនា ចូលរួមគិតគូរ អភិវឌ្ឍន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីការសង្កេតមួយចំនួន របស់សម្ដេច ពាក់ព័ន្ធការវិវត្តនៃបរិការណ៍សាកលលោក មានជាអាទិ៍៖
ទី១. ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការផ្លាស់ប្ដូរពីនិម្មាបនកម្ម សេដ្ឋកិច្ចនិង អភិបាលកិច្ចអន្តរជាតិ ខណៈឯកប៉ូល ទៅរកប្រព័ន្ធពហុប៉ូល កំពុងលេចចេញជារូបរាងជាបណ្ដើរៗ។
ទី២. ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។
ទី៣. ការរីកចម្រើនផ្នែកឌីជីថលបន្តមានសម្ទុះខ្ពស់ ជាពិសេស បញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាពនៅក្នុងការជំរុញផលិតភាពឱ្យមានសម្ទុះខ្ពស់ឡើង និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំងពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។
ទី៤. ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍនៅក្នុងបរិការណ៍ក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលខ្ពស់មធ្យមមានទំហំមិនគ្រប់គ្រាន់ និងមានការសម្របសម្រួលល្អរវាងតួអង្គពាក់ព័ន្ធ ទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។

តាមរយៈការសង្កេតទាំង៤ចំណុចនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំចង់ឃើញសន្និសីទរបស់យើងនៅក្នុងថ្ងៃនេះគឺដើរតួជាវេទិកានៃការផ្ដោះប្ដូរ យោបល់ ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា ចូលរួមគិតគូរអភិវឌ្ឍន៍ និងទទួលខុសត្រូវរួមគ្នា លើជោគវាសនារបស់កម្ពុជា»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានប ណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI នៅពេលបន្តបន្ទាប់មិនគ្រាន់តែជាកា រសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងតែប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះស ម្រាប់ជាធាតុចូល របស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជា វិធានការគោលនយោបាយ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាននិងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេលដែលកម្ពុជារំពឹងថា នឹងឆ្លងផុតពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខ។ ការពង្រឹងនិងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំនិងមានពិពិធកម្មជាងមុននិងការកសាងភាពធន់នៃសេដ្ឋកិច្ចដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង