**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត

ក្រសួងមហាផ្ទៃ រៀបចំពិធីបើកសិក្ខាសាលាស្តីពីការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” រយៈពេលពីរថ្ងៃ ចាប់ពីទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួមហាផ្ទៃ ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងតំណាងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញ ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍គោរពជូនអង្គសិក្ខាសាលា ស្តីពីអំពីគោលបំណងសិក្ខាសាលានៃការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ក៏បានបន្ថែមថា នេះគឺជាលើកទី៨ ដែលលេខាធិការដ្ឋានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ កម្រិតផ្ទៃក្នុង ដែលមានសិក្ខាកាម ចូលរួមសរុប ១៧៥រូប មកពីអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ លើប្រធានបទ ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិជាមុនឱ្យបានរួចជាស្រេច មុន នឹងការឈានមកដល់នៃការអនុវត្តថវិកាសមិទ្ធកម្មនាពេលដ៏ខ្លីខាងមុខនេះ។

លើសពីនោះទៀត លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងផ្តោតលើប្រធានបទ ចំនួន៦ រួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មី ឆ្នាំ២០២៣, ទិដ្ឋភាពទូទៅថវិកាសមិទ្ធកម្ម, ស្ថានភាពទូទៅនៃការអនុវត្តថវិការបស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ, ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល និងផែនការថវិកា របស់ក្រសួងមហាផ្ទៃផ្នែក សន្តិសុខសាធារណៈ, ការអនុវត្តថវិកា (មុខសញ្ញាលទ្ធកម្មសាធារណៈ និងក្រៅលទ្ធកម្មសាធារណៈ, មុខសញ្ញារជ្ជទេយ្យបុរេប្រទាន, ការបើកផ្តល់មុន) និង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ បានបន្តថា ការបណ្តុះបណ្តាលលើកនេះ នឹងត្រូវចូលរួមធ្វើបទឧទ្ទេសនាម ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយក្រុមគ្រូឧទ្ទេស និង គ្រូបង្គោល របស់ នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដែលសុទ្ធតែមានបទពិសោធន៍ច្រើន នៅក្នុងការងារអនុវត្តជាក់ស្តែង។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសិក្ខាសាលាបណ្តុះបណ្តាលជាផ្លូវការ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា សិក្ខាសាលានេះបានដំណើរការបានចំនួន៧វគ្គ រួចមកហើយ លើកនេះជាលើកទី៨។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ”នៅថ្ងៃនេះមានសារៈសំខាន់ណាស់សម្រាប់មន្រ្តីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ផែ្នកសន្តិសុខសាធារណៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តថា ការរៀបសិក្ខាសាលានេះឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែមពីការអនុវត្តថវិកាកម្មវិធី, ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ៣ឆ្នាំរំកិល និងផែនការថវិកា, វិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្ម ជាពិសេសច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលកំណត់អំពីគោលការណ៍ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនឹងនេះ ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងសិក្សាបន្ថែមឱ្យបានច្បាស់លាស់ លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារជម្រះទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រសិទ្ធភាព និងស័ក្តសិទ្ធភាព នៃការរៀបចំ ការគ្រប់គ្រង និងការត្រៀមខ្លួនចូលរួមអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធFMIS ដែលនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤។
ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ បានណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមយៈពេល២ថ្ងៃនេះ ឱ្យយកចិត្តទុកដាក់ខិតខំស្តាប់គ្រូឧទ្ទេស ដើម្បីដកស្រង់បទពិសោធន៍ និងយកបទពិសោធន៍នេះ អនុវត្តឱ្យមានប្រសិទ្ធភាពក្នុងអង្គភាពរៀងៗខ្លួន ព្រមទាំងពង្រឹងលើការងារពាក់ព័ន្ធនានាដទៃទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានសេចក្តីសង្ឃឹម និងជឿជាក់ថា សិក្ខាកាមដែលបានមកចូលរួមនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលរយៈពីរថ្ងៃនេះ ត្រលប់ទៅអង្គភាពរបស់ខ្លួនវិញ និងមានលទ្ធភាពគ្រប់គ្រាន់អាចអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង មានក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយជំនាញខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង