**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសិក្ខាសាលាស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី អ្នកពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ស្មៀន មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ធ្វើឡើងនៅភោជនីយ៍ដ្ឋាន ដងស្ទឹងទឹកថ្លា ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដើម្បីឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនិងផែនការអភិវឌ្ឍន៍ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ក៏បានណែនាំដល៉គ្រប់អ្នកពាក់ព័ន្ធ ៖១-បង្កើនសមត្ថភាពស្តីពីភាពជាអ្នកដឹកនាំ ភាពជាម្ចាស់  ការសម្របសម្រួល និងភាពជាដៃគូនៅថ្នាក់ក្រោមជាតិ,២-កំណត់សកម្មភាពជាអាទិភាព ដែលទាក់ទងនឹងមេរោគអេដស៍ និងបរិមាណថវិកាសមស្របសម្រាប់សកម្មភាពអាទិភាពទាំងនោះដែលនឹងត្រូវបញ្ចូលក្នុងផែនកាសំណើរថវិកាសម្រាប់ឆ្នាំ ២០២៤ ឆ្នាំ ២០២៥, ៣-កំណត់កសាងផែនការ ឃុំ សង្កាត់ ចែករំលែកបទពិសោធន៍ កសាងផែនការ ឃុំ សង្កាត់, ៤-ស្វែងរកការឯកភាពកសាងផែនការ ឃុំ សង្កាត់ ឆ្នាំ២០២៤-២០២៥, ៥-ការសម្របសម្រួលរបស់ការិយាល័យផែនការ ការិយាល័យគាំទ្រមូលដ្ឋាន ការិយាល័យផែនការនិងគាំទ្រផែនការសង្កាត់របស់ក្រុង, ៦-បទពិសោធន៍ក្នុងការធ្វើសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ក្នុងកម្មវិធី៣ឆ្នាំរំកិល, ៧-បច្ចេកទេសសមាហរណកម្មឆ្លើយតបមេរោគអេដស៍ក្នុងកម្មវិធី៣ឆ្នាំរំកិល, ៨-បទពិសោធន៍ឃុំ សង្កាត់ ក្នុងការប្រើប្រាស់ថវិកាមូលនិធិ ឃុំសង្កាត់ សម្រាប់ការឆ្លើយតបមេរោគអេដស៍។

សិក្ខាសាលាស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអដស៍ និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ដែលសិក្ខាសាលានេះមានគោលបំណង គូសបញ្ជាក់ពីការប្ដេជ្ញាចិត្ដខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតឈានសម្រេចគោលដៅ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ និងបន្តលុបបំបាត់មេរោគអេដស៍អោយលែងជាការគម្រាមកំហែងចំពោះសុខភាពសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង