ជនជាតិវៀតណាម២នាក់ ត្រូវបានមន្ត្រីនគនរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនបានបន្ទាប់ពីបានទទួលពាក្យបណ្ដឹងតាមរយៈប្រព័ន្ធ Hotline
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនជាតិវៀតណាម២នាក់ ត្រូវបានមន្ត្រីនគនរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនបានបន្ទាប់ពីបានទទួលពាក្យបណ្ដឹងតាមរយៈប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅចំណុចភូមិខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលាភ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ នាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវិធី បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន ២នាក់ (តាមបណ្ដឹងHotline) នៅចំនុច ភូមិខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលាភ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមាន៖ ១- ឈ្មោះ HUYNH (ឪពុក) និងទី២- ឈ្មោះ HO (កូន)។
ជនជាតិវៀតណាមខាងលើចូលមកប្រទេសកម្ពុជាប្រហែល១០ថ្ងៃ ចូលតាមច្រកមិនស្គាល់ឈ្មោះ នៃខេត្តស្វាយរៀង ពាក់ព័ន្ធបទល្មើស លួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន បច្ចុប្បន្នបរុសជនជាតិវៀតណាមទាំង២នាក់ខាងលេីត្រូវបានឃាត់ខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រង់ចាំអនុវត្តតាមនីតិវិធ ៕