ឯកឧត្តម វ៉ី សំណាង ផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ម្នាក់មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺ។
ក្នុងនោះដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម វ៉ី សំណាង ក៏បានផ្ដល់រង្វាន់ម៉ូតូថ្មី ១នាក់ មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ ផងដែរ ៕