ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញជួបប្រជុំសំណេះសំណាលការងារជាមួយទីប្រឹក្សាក្រសួងផែនការ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ សំណេះសំណាលការងារជាមួយទីប្រឹក្សាក្រសួងផែនការ ដើម្បីពិភាក្សា និងផ្តល់អនុសាសន៍តម្រង់ទិសសម្រាប់របៀបរបបការងារថ្មី ស្របតាមទិសដៅនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ៕