ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញនិមន្តព្រះសង្ឃក្រុងពាលីប្រោសព្រហ្មពរជ័យ និងរំកិលទូក ង របស់រដ្ឋបាលខេត្តស្ទឹងត្រែងចុះទន្លេ ដែលត្រូវចូលរួមប្រណាំងនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងនិមន្តព្រះសង្ឃប្រោសព្រហ្មពរជ័យបាន រំកិលទូកចុះទន្លេនៃទូកងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលនឹងត្រូវចូលរួមប្រណាំងនៅថ្នាក់ជាតិនាពេលដ៏ខ្លីខាងមុខនេះនៅរាជធានីភ្នំពេញ។
ពិធីនេះរៀបចំនៅទីតាំងរក្សាទុកស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទូកងនេះ មានឈ្មោះ “សេកុងសែនជ័យបារមីប្រះអង្គធំ ” មានណុះ៧៧នាក់ ប្រវែងបណ្តោយ ៣៦.៥ម និងមានការចូលរួមពីអនុគណកម្មការដឹកនាំ និងគ្រប់គ្រងទូកង ខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស៊ី សួន អភិបាលរងខេត្ត៕