**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា

ក្រសួងវប្បធម៌ ចេញលិខិតកោតសរសើររដ្ឋបាលខេត្តក្រចេះ ក្រោយមេប៉ុស្តិ៍ស្រែចារ ដែលឃាត់ការសម្ដែងល្ខោន ត្រូវបានព្យួរការងារ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោតសរសើរដល់រដ្ឋបាលខេត្តក្រចេះ ក្រោយមេប៉ុស្តិ៍ស្រែចារ ដែលទៅឃាត់ការសម្ដែងល្ខោន ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។

ក្រសួងវប្បធម៌ បានចាត់ទុកថា វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងកន្លងមក នៅស្រុកស្នួល ខេត្តក្រចេះ ក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ បានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ជាក្រុមសិល្បៈដែលមានអាសយដ្ឋានច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់បច្ចុប្បន្នក្រុមសិល្បៈនេះ បាននិងកំពុងបន្តផ្តល់សេវាកម្មជាផ្ទាំងទស្សនីយភាព ល្ខោនបាសាក់នៅតាមបណ្តាខេត្តក្រុងនានា។

លិខិតដដែលបានបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជារបស់ស្នងការនគរបាលខេត្ត ចំពោះព្រឹត្តិការណ៍ដែលបានកើតមាននៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលវិធានការនេះសរបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសកម្មភាពសម្ដែងសិល្បៈ ទស្សនីយភាព ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រពៃណីវប្បធម៌ជាតិ ហើយដែលរាជរដ្ឋាភិបាលតែងតែផ្តល់ ការគាំទ្រ។ វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស»។

«ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ចំពោះវិធានការ ដែលបានដាក់ចេញដ៏ឆាប់រហ័ស និងកិច្ចសហការដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ»។ នេះបើតាមក្រសួងវប្បធម៌។

សូមជម្រាបថា បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។

ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង