**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»

រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងក្រសួង និងក្រសួងឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

ភ្នំពេញ៖ នាថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជូនចំពោះលោកជំទាវ និងគណៈប្រតិភូក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរបស់ភាគីឡាវ ក្នុងអាណត្តិកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ២០២៣នេះ ដោយសម្រេចបានជោគជ័យ និងនាំមកនូវសមិទ្ធផលធំៗ បន្ថែមទៀតសម្រាប់គណៈកម្មការទន្លេមេគង្គ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឡាវ និងកម្ពុជា ជាបងប្អូន និងជាប្រទេសជិតខាងល្អនឹងគ្នាតាំងពីយូរមកហើយ។ ប្រទេសទាំងពីរ ស្ថិតក្នុងអាងទន្លេមេគង្គរួមគ្នា ដោយធ្វើការរួមគ្នា និងធ្វើកិច្ចសហការជាមួយប្រទេសផ្សេងទៀតនៅតាមដងទន្លេ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់មេគង្គ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ ពីបញ្ហាប្រឈមដែលបាននិងកំពុងតែកើតមានឡើងនៅក្នុងអាងទន្លេមេគង្គ ដូចជា កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ កំណើននៃតម្រូវការទឹក ស្បៀង និងថាមពល និងការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យប្រទេសជាសមាជិកបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការល្អ ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការសាទរចំពោះភាគីឡាវដែលបានរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ បានដោយជោគជ័យ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ ដោយបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសម្រាប់បណ្តាប្រទេសក្នុងអាងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលទន្លេមេគង្គជួបប្រទះ និងរួមគ្នាធ្វើឱ្យអាងទន្លេមេគង្គមានសន្តិសុខទឹក និងមានចីរភាព ព្រមទាំងផ្តល់ផលប្រយោជន៍ជានិរន្តរ៍សម្រាប់បណ្តាប្រទេស និងប្រជាជនក្នុងអាងទន្លេ រួមទាំងប្រទេសឡាវ និងកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីជំហររបស់កម្ពុជា ដើម្បីបន្តធ្វើការជាមួយប្រទេសឡាវ និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀតក្នុងក្របខណ្ឌទន្លេមេគង្គតែមួយ ស្មារតីមេគង្គតែមួយ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាននូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។

ជំនួបពិភាក្សាទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងមេត្រីភាព ដោយភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ ដើម្បីជំរុញគម្រោងសហប្រតិបត្តិការនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គឱ្យចេញជារូបរាង និងសម្រេចបានលទ្ធផល ជាមួយការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ឡាវ ជាពិសេសរវាងក្រសួង និងក្រសួងឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង