**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត

ក្រសួងមហាផ្ទៃ រៀបចំពិធីបិទសិក្ខាសាលាស្តីពីការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ដែលបានបញ្ចប់ដោយជោគជ័យរយៈពេលពីរថ្ងៃ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” ដែលបានដំណើរការអស់រយៈពេលពីរថ្ងៃ ចាប់ពីទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួមហាផ្ទៃ ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងតំណាងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញ ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពី ដំណើរការរៀបចំសិក្ខាសាលាស្តីពី ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣។ ដោយ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយក្នុងរយៈពេល២ថ្ងៃនេះ បានផ្តល់ឱកាសដល់មន្រ្តីជំនាញនៃក្រុមការងារថវិការបស់អង្គភាពថវិកានីមួយៗ ក្នុងការបង្ហាញពីបទពិសោធន៍ការងារ និងបញ្ហាប្រឈមរបស់ខ្លួន តាមជំនាញរៀងៗខ្លួន។ ជាមួយនោះផងដែរ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា សិក្ខាកាមបានចូលរួមយ៉ាងផុលផុសដោយបានលើកឡើងនូវសំណួរ និងការចូលរួមមតិយោបល់ផ្សេងៗជាច្រើនពាក់ព័ន្ធនឹងនីតិវិធី បទប្បញ្ញត្តិ បច្ចេកទេស ពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី លើទិដ្ឋភាពជាក់ស្តែងនៃការអនុវត្តការងារប្រចាំថ្ងៃរបស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ដែលជាចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការអនុវត្តការងារជាក់ស្ដែងក្នុងកិច្ចដំណើរការអនុវត្តថវិការបស់អង្គភាពរៀងៗខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាបូកសរុបលទ្ធផលការងារនៃដំណើរការសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការរៀបចំថវិកាសមិទ្ធកម្ម និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ លើកទី៨។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍លើកឡើងថា អង្គសិក្ខាសាលានៅថ្ងៃនេះ ពិតជាបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក និងបានផ្តល់ឱកាសគ្រប់គ្រាន់ឱ្យសិក្ខាកាមបានសិក្សាក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ដែលផ្សារភ្ជាប់នូវទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹង ថវិកាសមិទ្ធកម្ម និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍វាយតម្លៃខ្ពស់ថា សិក្ខាសាលានេះពិតជាទទួលផ្លែផ្កាដ៏ល្អត្រចះត្រចង់ ពោលគឺ សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ ក្នុងការអនុវត្តការងារជាក់ស្តែង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានគូសបញ្ជាក់ថា សិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ មិនត្រឹមតែជាការចូលរួមដល់ការគាំទ្រ និងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចគោលដៅដែលបានកំណត់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណ្ណិតទី៧ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាម ដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តការងារ និងពង្រឹងភាពជាម្ចាស់ការទទួលខុសត្រូវ ដែលរួមមាន៖

ទី១. ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារជាក់ស្តែងរបស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់មន្រ្តីក្រោមឳវាទនៅតាមអង្គភាពរៀងៗខ្លួន។

ទី២. ឱ្យពង្រឹង និងធានាកិច្ចប្រតិបត្តិការចំណាយថវិកា និងការរៀបចំរបាយការណ៍ប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព ប្រកបដោយការសន្សំសំចៃ អនុលោមតាមគោលការណ៍ និងត្រឹមត្រូវតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមាន។

ទី៣. សូមផ្សារភ្ជាប់ការវិភាជថវិកាទៅនឹងសកម្មភាពការងារជាក់ស្ដែង និង ត្រូវមានកម្មវិធី ផែនការសកម្មភាពច្បាស់លាស់ ដើម្បីលើកម្ពស់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលដៅអាទិភាពរបស់អង្គភាពនីមួយៗ។

ទី៤.

ឱ្យរៀបចំចូលរួមសហការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ៣ ឆ្នាំរំកិល និងផែនការថវិកាតាមប្រព័ន្ធថវិកាសមិទ្ធកម្មនាពេលខាងមុខឳ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមទម្រង់ និងគោលការណ៍ណែនាំជាធរមាន។

ទី៥. សូមរៀបចំចូលរួមសហការគ្រប់គ្រងនិងរៀបចំបញ្ជីសាពើភណ្ឌទ្រពសម្បត្តិរដ្ឋ និងសិក្សាពីប្រព័ន្ធ FMIS លើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលមុខងារថ្មីនឹងត្រូវអនុវត្តនាពេលខាងមុខនេះ។

ទី៦. ប្រសិនបើជួបបញ្ហាប្រឈម នៅក្នុងដំណើរការអនុវត្តការចំណាយថវិកា ដើម្បីជៀសវាងការរាំងស្ទះដល់ដំណើការអនុវត្តការងាររបស់អង្គភាពទាំងមូល សូមស្រូតរូតរកដំណោះស្រាយជាបន្ទាន់តាមរយៈ ការសុំពិគ្រោះយោបល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ និង មានចំណាត់ការសមស្រប ៕

អត្ថបទដែលជាប់ទាក់ទង