**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ព្រះរាជពិធីបុណ្យអុំទូក៖ ការផ្សាភ្ជាប់រវាងប្រពៃណី និងសម័យកាលទំនើបកម្ម

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា ព្រះរាជពិធីបុណ្យអុំទូកគួបផ្សំទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិដែលមានអាយុកាលរាប់សតវត្ស ជាមួយនឹងទស្សនីយភាពសម័យទំនើប។

អ្នកឧកញ៉ាបន្តថា ព្រះរាជពិធីបុណ្យអុំទូកត្រូវបានប្រារព្ធឡើងដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ ដែលជានិមិត្តរូបនៃការបញ្ចប់វដ្តជីវិត។ ពិធីប្រណាំងទូកតាមបែបប្រពៃណីជាតិនាំមកនូវការជួបជុំគ្នាក្នុងសហគមន៍ បង្ហាញពីការធ្វើការងារជាក្រុម និងជំនាញដ៏អស្ចារ្យរបស់ប្រជាជនយើង អស់ជាច្រើនជំនាន់មកហើយ។

អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ទិដ្ឋភាពវប្បធម៌ដ៏មានអត្ថន័យមួយទៀតរបស់បុណ្យអុំទូក គឺពិធី «សំពះព្រះខែ»។ នេះជា ពិធីគោរពបូជាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះព្រះចន្ទ។ ពិធីជានិមិត្តរូបនេះមិនត្រឹមតែពង្រឹងស្មារតីថែរក្សាមរតករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញក្តីសង្ឃឹមរបស់យើងចំពោះភោគផលដំណាំ និងការរួបរួមគ្នាផងដែរ។

អ្នកឧកញ៉ា បានឲ្យដឹងទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រួមមានក្បួនដង្ហែយ៉ាងរស់រវើក ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចដ៏ស្រស់ស្អាត និងទាក់ទាញ។ ប្រជាជនកម្ពុជាមកជួបជុំគ្នា ដើម្បីអបអរសាទរមរតករបស់ខ្លួន ដោយមានភាពរំភើបរីករាយនៅក្នុងសតវត្សទី២១។

ទន្ទឹមជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជូនពរឲ្យការធ្វើដំណើររបស់បងប្អូន មិត្តភក្តិទាំងអស់ទៅទីណាក៏ដោយ ប្រកបដោយសុវត្ថិភាព និងពោរពេញដោយភាពរីករាយក្នុងថ្ងៃឈប់សម្រាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង