**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

IRRI បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាពនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់ តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និងគោលនយោបាយសម្រាប់ការលើកកម្ពស់ ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ការបន្តគាំទ្រនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខណៈ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អនុប្រធានទី១រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីកលើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជំនួបនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៅពេលអនាគត ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធពូជ ផលិតកម្មស្រូវប្រកបដោយចីរភាព កសិកម្មវៃឆ្លាតឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងក្រោយការប្រមូលផល ដំណោះស្រាយសេណេទិចស្រូវសម្រាប់បន្សាំទៅ នឹងការប្រែ ប្រួលអាកាសធាតុ ការគាំទ្របច្ចេកវិទ្យាផលិតពូជទំនើប និងការពង្រឹងសមត្ថភាពបន្ថែមដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវ របស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យស្ថាន IRRI ដែលមានទំនាក់ទំនង ដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍ និងកែលម្ អវិស័យស្រូវរបស់កម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨៦ ដែលចាប់ផ្តើមពីគម្រោងកម្ពុជាអ៊ែរី អូស្ត្រាលី (Cambodia-IRRI-Australia project) ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវរបស់ប្រទេសកម្ពុជា និងផលិតភាពនៃប្រព័ន្ធផលិតកម្មស្រូវរបស់ខ្លួន ហើយបានណែនាំពូជ ដែលផ្តល់ទិន្នផលខ្ពស់ និងមានរយៈពេលខ្លី។ ចាប់តាំងពីឆ្នាំ១៩៨៧ មក IRRIបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងមិនមែន បច្ចេកទេសសម្រាប់ការពិនិត្យពូជ និងការចេញផ្សាយពូជស្រូវសម្រាប់ប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ដោយសារ មួយផ្នែកនៃការណែនាំពូជដែលផ្តល់ទិន្នផលខ្ពស់ និងការទទួលយកបច្ចេកវិទ្យា កម្ពុជាបាននាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ១៩៩៥។ អង្ករផ្ការំដួល ជាអង្ករដ៏ល្បីរបស់កម្ពុជា ត្រូវបានជ្រើសរើសជា “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងសន្និសីទអង្ករពិភពលោក The Rice Trader World Rice Conferences ចំនួនប្រាំជាប់គ្នា៖ បាលី (២០១២), ហុងកុង (២០១៣), ភ្នំពេញ (២០១៤), ហាណូយ (២០១៨), និងភូកេត ប្រទេសថៃ (២០២២)។ លើសពីនេះទៀត IRRI បានជួយកម្ពុជាក្នុងការបង្កើតយុទ្ធសាស្ត្រគ្រាប់ពូជជាតិ គោលការណ៍ណែនាំ ផែនទីបង្ហាញផ្លូវគ្រាប់ពូជ និងផែនការសកម្មភាព ដើម្បីជួយសម្រួលដល់ការផលិត និងការចែកចាយគ្រាប់ពូជដែលមានគុណភាព និងកំណត់ពូជសមស្របទៅតំបន់ជាក់លាក់ ក៏ដូចជាគម្រោងផ្សេងៗទៀតដែលកំពុងអនុវត្តមកទល់សព្វថ្ងៃនេះ ដោយសហការជាមួយ ភាគីពាក់ព័ន្ធនានា។

តាមរយៈជំនួបនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបបានសំណូមពរដល់អគ្គនាយកវិទ្យាស្ថានស្រាវ ជ្រាវស្រូវ អន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយ និរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និង គោលនយោបាយសម្រាប់ការលើកកម្ពស់ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត មានការជួយកែលម្អដំណាំស្រូវ និងប្រព័ន្ធគ្រាប់ពូជ ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃ និងការគ្រប់គ្រងក្រោយ ការប្រមូលផល។

ជាការឆ្លើយតប លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី មានការពេញចិត្ត សម្រាប់ ទំនាក់ទំនងដ៏ល្អរវាងវិទ្យាស្ថាន IRRI និងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ។ វិទ្យាស្ថាន IRRI ជម្រាបជូនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យាស្តីពីការបង្កាត់ពូជស្រូវ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងឺ ភាពរាំងស្ងួត ជាពិសេសការផលិតពូជស្រូវ ដែលផលិតបានជាអង្ករដែលមានជាតិស្ករទាប តាមរយៈការបង្កាត់ពូជបែបទំនើបដោយ រក្សាបាននូវគុណភាពគ្រាប់ និងរក្សាបាននូវទិន្នផល។ លើសពីនេះ លោកបណ្ឌិត Ajay Kohli អគ្គនាយក ក៏បានយល់ស្របទាំងស្រុង ទៅលើអនុសាសន៍ទាំងអស់ដែលលើកឡើងដោយឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា ដែលសុទ្ធតែត្រូវនឹងអាទិភាពរបស់ វិទ្យាស្ថាន ជាពិសេសលើការពង្រឹងសមត្ថភាព តាមរយៈការបញ្ជូនអ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវកម្ពុជា មកធ្វើការស្រាវជ្រាវ រយៈពេលយូរ១ឬ២ឆ្នាំផ្ទាល់ ជាមួយវិទ្យាស្ថាន IRRI។ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណ លោកបណ្ឌិតអគ្គនាយក និងសហការី និងសំណូមពរឱ្យវិទ្យាស្ថានIRRI បន្តជួយគាំទ្រដល់កម្ពុជាលើវិស័យស្រូវនេះ ហើយលើកទឹក ចិត្តឱ្យសហប្រតិបត្តិការលើកិច្ចការងារនេះជាបន្តទៀតជាមួយក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង