លោកព្រះរាជអាជ្ញារង លុយ ទីហួរ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក ដល់ទណ្ឌិត ១៩នាក់
ភ្នំពេញ៖ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាត់តាំងលោក លុយ ទីហួរ ព្រះរាជអាជ្ញារង អញ្ជើញជាគណៈអធិបតី ជាមួយឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដល់ទណ្ឌិតចំនួន១៩រូប ដូចខាងក្រោម ៖
-បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ១៣នាក់
-បន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន ០៥នាក់
-បន្ធូរបន្ថយទោសរយៈពេល ០៩ខែ ចំនួន ០១ នាក់ ។