**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាប រៀបចំប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ នៅដងស្ទឹងខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់​ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង វត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវជាប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

តាមសេចក្តីរាយការណ៍របស់លោក អ៊ឹង គឹមលាង ប្រធានគណៈកម្មការបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ អន្តរាជាតិ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានទូកមកពីខេត្ត ព្រះវិហារ បានចូលរួមផងដែរ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ចំនួន១០ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប។

មានប្រសាសន៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅលើទីដីប្រវត្តិសាស្រ្តខេត្តសៀមរាប តែត្រូវបានខកខានរៀបចំពិធីនេះ ក្នុងពេលនៅលើពិភពលោក ជួបនូវ វិបត្តិជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំ។ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បានកំពុងធ្វើការស្តារឡើងវិញលើវិស័យទេចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរនៅលើពិភពលោក ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងៗ។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តទៀតថា ព្រះរាជពិធីបុណ្យបណ្តែតប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និងដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏លើកឡើងផងដែរថា ក្រោយពីបានទទួលនូវសមទ្ធិផលធំៗ ផ្លូវ៣៨ខ្សែ និងអាកាសយានដ្ឋានថ្មី ធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍មានការកើនឡើងផងដែរ។

ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្ត ក្រុងបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំកែលម្អសោភ័ណភាព និងប្រមូលផ្តុំធនធានក្នុងការរៀបចំកែសម្រួល ជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង គួបផ្សំជាមួយនឹងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងបណ្តាខេត្ត ក្រុងជាសម្ព័ន្ធមេត្រីភាព ដើម្បីរៀបចំ ផែនការមេអភិវឌ្ឍន៍ទីក្រុងសៀមរាបឲ្យបានសមស្របទៅនឹងស្ថានភាព ភូមិសាស្ត្រ ធម្មជាតិបៃតង។ ក្នុងន័យនេះ យើងក៏មានមោទនភាព ដោយក្រុងសៀមរាបយើងទទួលបាននូវកិត្តិនាមដ៏ល្បីខ្ទរខ្ទារនៅលើពិភពលោក ក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ លើពិភពលោក ចូលមកទស្សនាកម្សាន្ត។

ឯកឧត្តមបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះសូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង