ទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានសហព័ន្ធអតីតយុទ្ធជនហ្វីលីពីន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាង សមាគមអតីតយុទ្ធជន និងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ (ចូលនិវត្តន៍) ROMEO D ALAMILLO ប្រធានសហព័ន្ធអតីតយុទ្ធជនហ្វីលីពីន និងជាប្រធាន VECONAC ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម កិត្តិសង្គហបណ្ឌិត ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៥ និងមហាសន្និបាត លើកទី២២ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសហ្វីលីពីន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានសហព័ន្ធអតីតយុទ្ធជនហ្វីលីពីន បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៥ និងមហាសន្និបាត លើកទី២២ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាពេលនេះ ៕