ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ក្នុងការបញ្ជប់កម្មសិក្សា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបដែលបានបញ្ជប់កម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩ និងចូលអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាសិក្ខាកាមជំនាន់ទី១៧
នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបលើកទី២ ដែលចុះកម្មសិក្សានូវក្នុងអង្គភាពស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យមានចំនួន៣៤នាក់ ហើយចុះកម្មសិក្សារយៈពេល២១ថ្ងៃ គិតពីថ្ងៃទី២ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ២០២៣។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានក្រើនរំលឹកបន្ថែមដល់ប្អូនៗសិក្ខាកាមដែលបានបញ្ជប់ទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល ហើយត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន។ ពេលបញ្ជប់ការសិក្សារ និងទទួលបានជោគជ័យ ហើយវិលត្រឡប់ទៅតាមអង្គភាពដើមវិញសិក្ខកាមនីមួយៗ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព។
ក្នុងការចូលជួបសំណេះសំណាលនេះតំណាងសិក្ខាកាមបានជូនវត្ថុអនុស្សាវរីយ៍ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ផងដែរ ៕