**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា

ឧត្តមសេនីយ៍ឯក​ ហោ​ សំអាត​ ដឹកនាំក្រុមការងារចុះប្រចាំការ​នៅទីបញ្ជាការស្រាលប្រទីបក្រសួងមហាផ្ទៃ​​ ក្នុងព្រះរាជពិធីបុណ្យអុំទូក​

ភ្នំពេញ៖ នាថ្ងៃចន្ទ​ ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហោ​ សំអាត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា​ឌីជីថល​ និងផ្សព្វផ្សាយអប់រំ​​ និងជាអនុប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីបរបស់ក្រសួងមហាផ្ទៃ​ បានដឹកនាំក្រុមការងារចុះប្រចាំការ​ក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ ថ្ងៃទី២​ នៅទីបញ្ជាការស្រាលប្រទីបក្រសួងមហាផ្ទៃ​​។

ដូចទៅនឹងថ្ងៃទី០១ ម្សិលមិញដែរ ប្រទីបរបស់ក្រសួងមហាផ្ទៃ​ បានចូលរួមបណ្តែតជាមួយនឹងប្រទីបរបស់ក្រសួងផ្សេងៗក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចព្រះបរមនាថ​ នរោត្តម​ សីហនុមី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ បានទត និងប្រមុខរាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល​ ភ្ញៀវជាតិ​ និងភ្ញៀវអន្តរជាតិ​ បានទស្សនា​គឺបង្ហាញនូវសម្រស់គួរជាទីទាក់ទាញបំផុត។

សូមជម្រាបជូនដែរថា​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទូកចូលរួមប្រកួតចំនួន៣៣៨ទូក និងប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានាមានចំនួន៣០ប្រទីប។ បន្ទាប់ពីខកខានដោយជំងឺកូវីដអស់រយៈពេល៣ឆ្នាំមកនេះ​ សម្រាប់ឆ្នាំ២០២៣នេះពិតជាមានភាពអធិកអធមនិងសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានទាំងភ្ញៀវជាតិ​ និងអន្ដរជាតិដើរកំសាន្ដមានចំនួនរហូតរាប់លាននាក់ ៕

អត្ថបទដែលជាប់ទាក់ទង