កូរ៉េខាងជើងថា បានទទួលរូបភាព សេតវិមាន មន្ទីរបញ្ចកោណ ពីផ្កាយរណបចារកម្មថ្មីរបស់ខ្លួន
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា បន្ទាប់ពីមានការឃ្លាំមើលពីផ្កាយរណបជាច្រើនទស្សវត្សរ៍ ដោយរដ្ឋាភិបាលបរទេស និងអ្នកវិភាគ កូរ៉េខាងជើងបានបញ្ជូនផ្កាយរណបចារកម្មដំបូងរបស់ខ្លួន នៅលើគន្លងពិភពលោក ជាមួយនឹងសារមួយទៅកាន់ពិភពលោកថា យើងអាចមើលអ្នកផងដែរ។
កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន បានពិនិត្យរូបថតផ្កាយរណបចារកម្មរបស់សេតវិមាន មន្ទីរបញ្ចកោណ និងនាវាផ្ទុកយន្តហោះអាមេរិក នៅឯមូលដ្ឋានទ័ពជើងទឹក Norfolk ។
ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួនដោយជោគជ័យ ដែលខ្លួនបាននិយាយថាត្រូវបានរចនាឡើងដើម្បីតាមដានចលនាយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាផ្កាយរណបបានថតរូបទីក្រុង និងមូលដ្ឋានយោធានៅកូរ៉េខាងត្បូង ហ្គាំ និងអ៊ីតាលី បន្ថែមពីលើរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង