រដ្ឋអារ៉ាប់ និងសហភាពអឺរ៉ុប យល់ព្រមលើតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះវិបត្តិនៅអ៊ីស្រាអែល
BARCELONA៖ រដ្ឋអារ៉ាប់និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទថាដំណោះស្រាយរដ្ឋពីរគឺជាចម្លើយចំពោះជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែលដោយប្រធានកិច្ចការបរទេស EU លោក Josep Borrell បានបញ្ជាក់ថាអាជ្ញាធរប៉ាឡេស្ទីនគួរតែ គ្រប់គ្រងហ្គាហ្សា។
លោក Borrell បានឲ្យដឹងថាសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំនៃប្រជាជាតិមេឌីទែរ៉ាណេនៅទីក្រុងបាសេឡូណាហើយអ្នកចូលរួមស្ទើរតែទាំងអស់បានយល់ព្រមលើតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋពីរ។
លោកបានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីនត្រូវតែរៀបចំការបោះឆ្នោតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានភាពស្របច្បាប់បន្ថែមទៀត និងធ្វើឱ្យប្រសើរឡើងនូវមុខងាររបស់ខ្លួន ដែលជា ដំណោះស្រាយដែលអាចសម្រេចបាន តែមួយគត់សម្រាប់ការដឹកនាំនាពេលអនាគតនៃតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នគ្រប់គ្រងដោយពួកហាម៉ាសអ៊ីស្លាម។
លោក Borrell បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្ញុំជឿថាជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់ ប៉ុន្តែវានឹងអាចសម្រេចបាន ប្រសិនបើសហគមន៍អន្តរជាតិគាំទ្រវា។ បើមិនដូច្នេះទេ យើងនឹងឃើញកន្លែងខ្វះថាមពល ដែលនឹងក្លាយជាដីមានជីជាតិសម្រាប់អង្គការហិង្សាគ្រប់ប្រភេទ។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង