ប្រទេសអ៊ុយក្រែន និងប្រទេសបាល់ទិកធ្វើពហិការកិច្ចប្រជុំ OSCE ជុំវិញការចូលរូមរបស់រុស្ស៊ី
KYIV៖ អ៊ុយក្រែន ឡាតវី អេស្តូនី និងលីទុយអានី កាលពីថ្ងៃអង្គារបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ពួកគេនឹងធ្វើពហិការកិច្ចប្រជុំរបស់អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅប្រទេសម៉ាសេដូនខាងជើងក្នុងសប្តាហ៍នេះ ដោយសារតែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov មានបំណងចង់ ចូលរួម។
វានឹងជាលើកទីមួយដែលលោក Lavrov ចូលរួមក្នុងកិច្ចប្រជុំរបស់ OSCE ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជំរុញឲ្យមានទណ្ឌកម្មលោកខាងលិច។
កិច្ចប្រជុំរបស់ OSCE ដែលមានសមាជិកចំនួន ៥៧ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅក្នុងរដ្ឋធានី Skopje ភាគខាងជើងនៃប្រទេសម៉ាសេដូនៀ។
អ្នកការទូតកំពូលរបស់រុស្ស៊ីបានលើកឡើងថា លោកនឹងចូលរួមកិច្ចប្រជុំនេះ ប្រសិនបើប៊ុលហ្គារី ដែលជាអ្នកជិតខាងភាគខាងកើតរបស់ម៉ាសេដូនៀ បើកលំហអាកាសសម្រាប់គាត់។ លោក Lavrov បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនបានស្នើសុំកិច្ចប្រជុំជាមួយលោក។
លំហអាកាសប៊ុលហ្គារីត្រូវបានបិទសម្រាប់យន្តហោះរុស្ស៊ីដែលជាផ្នែកនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង