ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងអំណរគុណចំពោះកីឡាករចំណុះទូកង “សេកុងសែនជ័យបារមីព្រះអង្គធំ” ដែលបាននាំជ័យជំនះ ផែនលេខ១ ជូនខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកីឡាករចំណុះទូកង ដែលមានឈ្មោះ “សេកុងសែនជ័យបារមីព្រះអង្គធំ” ដែលបាននាំជ័យជំនះ ផែនលេខ១ ទូកអុំបុរស ឆ្នាំ២០២៣ ជូនខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ទូកងឈ្មោះ “សេកុងសែនជ័យបារមីព្រះអង្គធំ” មានចំណុះ ៧៧នាក់ ប្រវែងបណ្តោយ ៣៦.៥ម៉ែត្រ ទទួលបានការឧបត្ថម្ភពីឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។