**បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»

រដ្ឋមន្ត្រីក្រសួងរ៉ែ រំលេចនូវសមិទ្ធផលសំខាន់ៗ ដែលវិស័យថាមពលកម្ពុជា សម្រេចបានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលវិស័យថាមពលកម្ពុជា សម្រេចបាននៅក្នុងការអភិវឌ្ឍវិស័យអគ្គិសនី ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ។

ការរំលេចនូវសមិទ្ធផលនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សមិទ្ធផលសំខាន់ៗ ដែលវិស័យថាមពលកម្ពុជា សម្រេចបាននៅក្នុងការអភិវឌ្ឍវិស័យអគ្គិសនីពិតប្រាកដ ក្នុងរយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្នមានដូចតទៅ

១៖ ការអភិវឌ្ឍការផ្គត់ផ្គង់ថាមពលអគ្គិសនី
ប្រភពអគ្គិសនី ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដែលអានុភាពផលិតកើនឡើងពី១៥០ មេហ្គាវ៉ាត់ នៅឆ្នាំ១៩៩៨ រហូតដល់ ៤,៤៩៥.៤២ មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ស្មើនឹងកំណើនជិត៣០ដង ចំណែកការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូន និងអនុស្ថានីយត្រូវបានចាប់ផ្តើមពីគ្មានសោះ នៅឆ្នាំ២០០៨ រហូតដល់មានប្រព័ន្ធបណ្តាញបញ្ជូនប្រមាណ ៣,៤៨៦ គីឡូម៉ែត និងចំនួនអនុស្ថានីយកើនឡើងដល់ ៦៣កន្លែង ធ្វើឱ្យប្រព័ន្ធបណ្តាញជាតិ អាចគ្របដណ្តប់លើរាជធានីខេត្តទាំង ២៥ របស់កម្ពុជា។

ដោយឡែកសម្រាប់បណ្តាញចែកចាយសរុប ទាំងតង់ស្យុងមធ្យម និងតង់ស្យុងទាប មានរហូតដល់ ៨៧,៥២៩គីឡូម៉ែត ធ្វើឱ្យការចែកចាយអគ្គិសនី របស់ប្រព័ន្ធបណ្តាញជាតិ អាចគ្របដណ្តប់លើភូមិចំនួន ៩៨.២៧% និងបានភ្ជាប់ឱ្យលំនៅឋាន ៣.២៨លានខ្នងផ្ទះ ត្រូវជា ៨៨.៤១% នៃខ្នងផ្ទះសរុបរួចហើយ។

បច្ចុប្បន្នកំពុងបន្តអភិវឌ្ឍពង្រឹង និងពង្រីកសមត្ថភាព និងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍទាំងប្រព័ន្ធ បណ្តាញជាតិ ប្រភពអគ្គិសនី បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ។ ក្នុងពេលជាមួយគ្នានោះ ក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ ភូមិដាច់ស្រយាល ដែលការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ ជាបណ្តើរៗផងដែរ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ផ្គុំជាមួយប្រព័ន្ធអាគុយស្ដុកថាមពល។

២៖ ការឯកភាពថ្លៃទូទាំងប្រទេស ការបន្ថយ និងការអនុគ្រោះថ្លៃលក់អគ្គិសនី តាមរយៈការឧបត្ថម្ភធនជាង ១០០ លានដុល្លារ ជារៀងរាល់ឆ្នាំ ពីអាជីវកម្មរបស់អគ្គិសនីកម្ពុជា ថ្លៃលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់ នៅក្នុងប្រព័ន្ធផ្គត់ផ្គង់របស់បណ្តាញជាតិ ត្រូវបានកំណត់ជាអត្រា ដែលឯកភាពទូទាំងប្រទេស។

បច្ចុប្បន្នថ្លៃលក់អគ្គិសនីឯកភាពនេះ មានអត្រាថ្លៃអនុគ្រោះ ៣៨០រៀល, ៤៨០រៀល និង ៦១០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់លំនៅឋានគ្រួសារ មានចំណូលទាប និងមធ្យម ដែលប្រើអគ្គិសនីតិចមានថ្លៃ ៤៨០រៀល សម្រាប់ជួយដល់ការប្រើប្រាស់អគ្គិសនី លើវិស័យកសិកម្មដែលប្រើនៅពេលយប់ ចាប់ពីម៉ោង ៩៖០០យប់ ដល់ម៉ោង ៧៖០០ព្រឹក និងមានថ្លៃ ៦១០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់អ្នកប្រើប្រាស់ប្រភេទ សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតាមជនបទ។

ថ្លៃលក់អគ្គិសនីនេះមានការថយចុះ បើធៀបជាមួយឆ្នាំ២០១៥ ដែលថ្លៃលក់អគ្គិសនី មានថ្លៃពីចន្លោះ ១,០០០រៀល ទៅ ៦,៥០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង នៅតាមតំបន់ទោល ដែលពុំទាន់ភ្ជាប់ជាមួយបណ្តាញជាតិ និងពុំមានថ្លៃឯកភាគ្នាទូទាំងប្រទេសនៅឡើយ។
បន្ថែមពីលើការអនុគ្រោះ និងការបន្ថយថ្លៃអគ្គិសនីខាងលើ នាពេលថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចឱ្យអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃបន្ថែម ជូនចំពោះវិស័យកសិកម្ម ការកែច្នៃកសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទៅតាមរដូវកាលដែលមានកំណើន ដើម្បីជំរុញការផលិត និងបង្កើនសកម្មភាពទេសចរណ៍ ក្នុងន័យស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជាសាកល បណ្តាលមកពីកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន។

៣៖ ការកែលម្អការផ្តល់សេវា ដល់អ្នកប្រើប្រាស់អគ្គិសនី ក្នុងពេលជាមួយគ្នានឹងការគិតគូរ អំពីការអភិវឌ្ឍប្រភពផ្គត់ផ្គង់ ការធ្វើឱ្យមានថ្លៃលក់ អគ្គិសនីឯកភាពទូទាំងប្រទេស ការបន្ថយ និងការផ្ដល់ថ្លៃលក់អគ្គិសនីអនុគ្រោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរអំពីការកែលម្អ ការផ្តល់សេវាដល់អ្នកប្រើប្រាស់អគ្គិសនីផងដែរ។ ក្នុងនោះ យើងបានចាប់ផ្តើមគម្រោងកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បីបង្កើនស្ថិរភាព និងគុណភាព និងបានចាប់ផ្តើមរៀបចំដាក់ឱ្យអនុវត្តការស្នើសុំការផ្តល់ សេវាការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់តាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទំនើប ងាយស្រួល មានតម្លាភាព និងមានប្រសិទ្ធភាព ជូន ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា។

៤៖ ការធ្វើអន្តរកាលថាមពល ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនតាមនិន្នាការពិភពលោកបច្ចុប្បន្ន និងតាមការប្រកាសរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាត្រូវធ្វើអន្តរកាលឆ្ពោះ ទៅរកសង្គមអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។ ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យថាមពល ក្នុងរយៈពេលកន្លងមកនេះ ក្រសួងរ៉ែ និងថាមពល មានភារកិច្ចមិនត្រឹមតែត្រូវធានា ធ្វើយ៉ាងណាឱ្យកម្ពុជា មានការផ្គត់ផ្គង់ថាមពលមួយ ប្រកបដោយគុណភាព ស្ថិរភាព ប្រសិទ្ធភាព និងមាន ថ្លៃលក់សមរម្យប៉ុណ្ណោះទេ ហើយក៏ត្រូវប្តេជ្ញាចូលរួមអនុវត្តធ្វើយ៉ាងណាឱ្យកម្ពុជា ឈានឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន តាមការប្រកាសរបស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះក្រសួងរ៉ែ និងថាមពល ចាំបាច់ត្រូវជំរុញធ្វើការងារសំខាន់ចំនួន ២គឺ៖ ទី១.បង្កើនប្រសិទ្ធភាពនៃការ ប្រើប្រាស់ថាមពលនៅកម្ពុជា និងទី២.បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ដើម្បីឱ្យកម្ពុជា អាចបង្កើនការផលិត និងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ឱ្យបានកាន់តែច្រើន ឆ្ពោះទៅរក សង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ វិស័យថាមពលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍប្រព័ន្ធ ស្ដុកថាមពលទុក ដើម្បីគ្រប់គ្រងការប្រែប្រួលចុះឡើង នៃប្រភពថាមពលកកើតឡើងវិញ និងដើម្បីស្តុកថាមពលទុក សម្រាប់បំពេញការផ្គត់ផ្គង់នៅពេលម៉ោង ដែលពន្លឺព្រះអាទិត្យ ឬខ្យល់ចុះថយ ឬគ្មាន។

ក្នុងរយៈពេលកន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានសាកល្បងដាក់បញ្ចូលការប្រើប្រាស់ ប្រព័ន្ធអាគុយស្ដុកថាមពលទុក នៅក្នុងគម្រោងអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យចំនួន ០៤ចុងក្រោយ ដើម្បីបន្សាបការឡើងចុះមិនទៀងទាត់ របស់ថាមពលពន្លឺព្រះអាទិត្យ និងកំពុងរៀបចំធ្វើការវិនិយោគ គម្រោងអាគុយស្ដុកថាមពលទុកទំហំធំមួយ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លើសពីនេះ ក្រសួងរ៉ែ និងថាមពល បានស្នើសុំឱ្យ ក្រុមហ៊ុនដែលគ្រប់គ្រងគម្រោងវារីអគ្គិសនី កំពុងដំណើរការ ឬគម្រោងកំពុងសាងសង់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យជួយធ្វើការសិក្សាបឋម អំពីសក្តានុពលបង្កើតស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួននីមួយៗ។ តាមការសិក្សា និងស្រាវជ្រាវបឋមនេះ ក្រសួងរ៉ែ និងថាមពល បានទទួលព័ត៌មានថា លក្ខណៈភូមិសាស្ត្រនៅតំបន់ត្រីកោណ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ មានសក្តានុពលអាចបង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក ដែលអាចស្តុកថាមពលទុក ក្នុងអានុភាពរាប់ពាន់មេហ្គាវ៉ាត់។

ដោយឡែកនៅក្នុងទីតាំង នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលក្រុមហ៊ុនកំពុងសាងសង់នេះ ក្រុមហ៊ុនបានសិក្សាស្រាវជ្រាវ និងរកឃើញថា ក្នុងទីតាំងនេះមានលក្ខណៈភូមិសាស្ត្រអំណោយផល អាចអភិវឌ្ឍបង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក (Pumped Storage Hydropower) ក្នុងអានុភាព ១,០០០មេហ្គាវ៉ាត់ ដែលអាចជួយដល់ការបង្កើន លទ្ធភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញបន្ថែមទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ជាបន្តបន្ទាប់នេះ អាចឱ្យកម្ពុជាមានលទ្ធភាព បង្កើនប្រភពថាមពលកកើតឡើងវិញជាអតិបរមា និងឈានដល់ការពិនិត្យលទ្ធភាពធ្វើ ពាណិជ្ជកម្មថាមពលកកើតឡើងវិញ ជាមួយបណ្តាប្រទេសជិតខាង នៅពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃអគ្គិសនី ដែលបានបង្ហាញវត្តមាននៅកម្ពុជា ចាប់ពីឆ្នាំ១៩០៦ ដោយវិស័យឯកជន ក្រោមរជ្ជកាលរបស់ព្រះបាទស៊ីសុវត្ថិ។ ការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ និងក្រុងសំខាន់ៗមួយចំនួន ត្រូវបានរៀបចំអភិវឌ្ឍជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៥៨ ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាសម័យនោះ បានទិញយកក្រុមហ៊ុនអគ្គិសនីពីវិស័យឯកជន រួចបង្កើតជាក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋមួយ មានឈ្មោះថា អគ្គិសនីកម្ពុជា (Electricité du Cambodge-EDC)។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញវឌ្ឍនភាពវិស័យអគ្គិសនីដំបូងរបស់កម្ពុជានេះ ស្ទើរគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលជាមួយខ្មែរក្រហម នៅតែបន្តនៅតំបន់ខ្លះ រហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញលេញ កើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីពេលនោះមក ទើបវិស័យអគ្គិសនីនៅកម្ពុជា អាចមានលទ្ធភាពធ្វើការអភិវឌ្ឍបានពិតប្រាកដ។ ការអភិវឌ្ឍវិស័យ អគ្គិសនីក្រោយពេលកម្ពុជា មានសន្តិភាពពេញលេញនេះ អាចចែកជា ២ ដំណាក់កាល គឺ «ដំណាក់កាលស្ដារ និងរៀបចំមូលដ្ឋានសម្រាប់ការអភិវឌ្ឍ» និង «ដំណាក់កាលអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីពិតប្រាកដ» ៕

អត្ថបទដែលជាប់ទាក់ទង