**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

នគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបយុទ្ធនាការចំណុចខ្ពស់ ឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទសវៀតណាម, កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ចូលរួមក្នុងកិច្ចប្រជុំបូកសរុបយុទ្ធនាការចំណុចខ្ពស់ ឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ ប្រទសវៀតណាម គណ:ប្រតិភូកម្ពុជាចំនួន៤០រូប ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូភាគីវៀតណាម សរុប៥១រូប ដឹកនាំដោយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន (Nguyen Van Vien) ប្រធាននាយដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម។

ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីធ្វើយ៉ាងណាកែល្អ និងពង្រឹងនូវចន្លោះខ្វះខាត ដើម្បីជំរុញការបង្ក្រាបល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម កាន់តែមានប្រសិទ្ធភាពខ្ពស់។

ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងអំពីសំណូមពរមួយចំនួន ដូចខាងក្រោម៖
* ពង្រឹងសម្ថភាព ជំនាញ និងភាសា ដល់មន្ត្រីប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ទាំង២ប្រទេស
* ស្នើទៅអង្គការ UNODC និងភាគីពាក់ព័ន្ធដើម្បីឧបត្ថម្ភបន្ថែម នូវសម្ភារៈបច្ចេកទេស មធ្យោបាយល្បាតត្រួតពិនិត្យ និងវគ្គបណ្តុះបណ្តាល/សិក្ខាសាលាបន្ថែម
* លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋតាមបណ្តោយព្រំដែនឱ្យយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន និងបំផុសឱ្យមានចលនាសហការជាមួយសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន
* ជំរុញពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងរួមគ្នាចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានទាន់ពេលវេលា
* ស្នើភាគីទាំង២ ខិតខំបង្កើនកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ និងចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ដែលមានដីកាពីតុលាការ និងមាននិវេទន៍ក្រហមតាមចាប់ខ្លួន របស់នគរបាលអន្តរជាតិ
* បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន អំពីករណីគ្រឿងញៀនរវាងប្រទេសទាំង២
* ស្នើឱ្យមានការប្រជុំរវាង ការិយាល័យទំនាក់ទំនងព្រំដែន BLO នីមួយៗ នៃប្រទេសទាំង២ រយៈពេល៣ខែម្តង
* បង្កើនការត្រួតពិនិត្យជាប្រចាំ នូវអ្នកដំណើរ/ប្រជាជនចេញចូលប្រទេសទាំង២
* បង្កើនកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីអនុវត្តច្បាប់ប្រទេសទាំង២
* បង្កើនកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឈានទៅដល់ការបង្ក្រាបដល់ឬសគល់
* បង្កើតការិយាល័យទំនាក់ទំនងព្រំដែន BLO នៅខេត្ត ដុង ថាប ប្រទេសវៀតណាម ជាដៃគូការិយាល័យទំនាក់ទំនងព្រំដែន BLO នៅខេត្តព្រៃវែង ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង