នាយឧត្តមសេនីយ៍ កែវ វណ្ណថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារបន្ត របស់នាយកដ្ឋានបានស៊ើបអង្កេត
ភ្នំពេញ% នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង និងឯកឧត្តមឧត្តមសនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារបន្ត របស់នាយកដ្ឋានបានស៊ើបអង្កេត នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ដោយមានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយផ្នែក និងមន្រ្តីពាក់ព័ន្ធចំនួន ៨១នាក់ ស្រី ០៤នាក់។
ក្នុងកិច្ចប្រជុំនេះ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យទាំង៦ ក៏បានលើកឡើងអំពីការងារគ្រប់គ្រងកម្លាំង បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់ការិយាល័យនិមួយៗ ៕