**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្រ្តីបច្ចេកទេស ប.ស.ស និងមន្រ្តីអគ្គាធិការ នៃក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សា ស្តីពីលំហូរចរន្តហិរញ្ញវត្ថុ

ភ្នំពេញ៖ មន្រ្តីបច្ចេកទេស ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអគ្គាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ លោក មាស វណ្ណថា ប្រធានគណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ និងសមាជិក នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាស្តីពីលំហូរចរន្តហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិការបស់ ប.ស.ស. ក្នុងគោលបំណងដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការរដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពអាជីវកម្ម សេវាកម្ម និងកាតព្វកិច្ចត្រូវបង់ពន្ធចំណូលចូលថវិការដ្ឋក្នុងការិយបរិច្ឆេទ២០២២ និងឆ្នាំពាក់ព័ន្ធ និងការត្រួតពិនិត្យសារឡើងវិញនូវបណ្តាវិធានការរបស់គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុដែលបានលើកឡើងក្នុងការត្រួតពិនិត្យការិយបរិច្ឆេទ២០២១។

ក្នុងកិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ ភាគីទាំងសងខាង បានពិភាក្សាគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមនានា ដែលបានផ្តល់យោបល់កាលពីការិយបរិច្ឆេទឆ្នាំ២០២១ និងការអនុវត្តក្នុងឆ្នាំ២០២២ ស្តីពីលំហូរនៃចរន្តហិរញ្ញវត្ថុ ផ្តល់ការវាយតម្លៃ ក៏ដូចជាការផ្តល់នូវមតិយោបល់ល្អៗ ធ្វើយ៉ាងណាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ថវិការបស់ ប.ស.ស. ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកការពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីភាគីតំណាង ប.ស.ស. និងមន្រ្តីអធិការកិច្ច នៃក្រសួងសេដ្ឋិច្ច និងហិរញ្ញវត្ថុស្តីពីចរន្តហិរញ្ញវត្ថុ សរុបប្រមាណជា ២០រូប៕

អត្ថបទដែលជាប់ទាក់ទង