**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្រ្តីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈ ស្ដីពី “សេចក្ដីព្រាងក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យឆ្នាំ២០៣០”

ភ្នំពេញ៖ លោក គាត ពុធណារិទ្ធ អនុប្រធានក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. នាថៃ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈ ស្ដីពី “សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យឆ្នាំ២០៣០” ក្រោមអធិបតី លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈពេញមួយព្រឹកនេះ មានគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធក្នុងកម្រិតទូលាយ ដើម្បីធ្វើយ៉ាងណាឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យឆ្នាំ២០៣០ ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខនេះ កាន់តែគ្រប់ជ្រុងជ្រោយ និងអាចឈានទៅពង្រឹងប្រព័ន្ធគាំពារសង្គមបន្ថែម ដោយផ្តោតលើការកសាងភាពធន់ និងភាពទន់ភ្លន់ស្របទៅនឹងការវិវត្តនៃកត្តាសេដ្ឋកិច្ច និងសង្គមជាទូទៅ ព្រមទាំងអាចឆ្លើយតបបានទាន់ពេលទៅនឹងគ្រោះអាសន្ន និងវិបត្តិនានា។

បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បាននឹងកំពុងបន្តពង្រឹងដំណើរការចាត់ចែង និងគ្រប់គ្រងរបបសន្តិសុខសង្គមឱ្យមានតម្លាភាព និង គណនេយ្យភាពពេញលេញ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីកសាងជំនឿទុកចិត្តពីសាធារណជន ជាពិសេស សមាជិក ប.ស.ស. និងនិយោជក ដែលជាបុគ្គលមានកាតព្វកិច្ចបង់ភាគទានជូន ប.ស.ស. និងបន្តជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស រួមទាំង ការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធគ្រប់គ្រង សំដៅបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ជាអតិបរមា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់សាធារណៈខាងលើនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សរុបប្រមាណជាង ១០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង