**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រំ និងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្ស

ភ្នំពេញ៖ នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។

នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ដែលមានតំាងពីយូរលុងមកហើយ និងបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ជាទំនាក់ទំនងដែលបានប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដីនិងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្តន៍ មានការរីកចម្រើនឥតឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ជឿជាក់និងការយោគយល់គ្នាទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។

ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រំ និងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អនិងកម្រនេះ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្សតរៀងទៅ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែបានចូលរួមចំណែកកសាងនូវសន្តិភាពនិងវិបុលភាពដល់តំបន់ និងពិភពលោកទំាងមូល ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម វឿង ឌិញហ្វេ បានអបអរសាទរជូនចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យយ៉ាងធំធេង ឈានដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានអ្នកបន្តវេនប្រកបដោយមានថាមពលនិងសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលនេះ ជាផែនការដ៏ល្អនិងជាទីកោតសរសើរយ៉ាងក្រៃលែង។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា។

ឯកឧត្តម វឿង ឌិញហ្វេ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត នៅលើគ្រប់វិស័យ មានទំាងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ការអប់រំ បណ្តុះបណ្តាល កសិកម្ម ជាដើម។

សម្តេចរដ្ឋសភាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម នឹងជឿជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្សនិងរដ្ឋ ប្រទេសវៀតណាមនឹងទទួលបានការអភិវឌ្ឍបន្ថែមទៀត ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ច នៅក្នុងតំបន់។

សម្តេច ក៏បានគំាទ្រប្រសាសន៍លើកឡើងរបស់ភាគីវៀតណាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាងភូមិផងរបងជាប់គ្នាថា មានសារៈសំខាន់នៅក្នុងស្ថានការណ៍ ពិភពលោកមានភាពស្មុគស្មាញនិងហានិភ័យខ្ពស់។ ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ត នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនិងឡាវ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពដំបូងគេបង្អស់នៅដើមរដ្ឋសភានីតិកាលទី៧នេះ៕

អត្ថបទដែលជាប់ទាក់ទង