**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

មេទ័ពជើងគោក៖ ការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ ដើម្បីចូលរួមទទួល យកផែនការ ធ្វើការអនុវត្តឱ្យស្របតាម គោលនយោបាយកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីវិធានការចាត់តាំងអនុវត្ត ការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ និងពលី-មរណៈ សម្រាប់ឆ្នាំ២០២៤ នៅកងពលតូចលេខ៧០ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ ដើម្បីចូលរួមទទួលយកផែនការ ធ្វើការអនុវត្តឱ្យស្របតាម គោលនយោបាយកំណែទម្រង់ ក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយផ្អែកតាមច្បាប់ សោធននិវត្តន៍ សោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរ ការដាក់យោធិនឱ្យចូលសោធននិវត្តន៍ សម្រាប់ឆ្នាំ២០២៤នេះ គ្រប់អង្គភាពត្រូវអនុវត្ត ៖ ទី១.ផ្សព្វផ្សាយអប់រំដល់យោធិនគ្រប់រូបក្នុង កងឯកភាព- ស្ថាប័ន ជាពិសេស យោធិនដល់អាយុចូលសោធននិវត្តន៍ យោធិនដែលបានវាយតម្លៃប្រភេទថ្នាក់ពិការរួចពី ក្រុមប្រឹក្សាវាយតម្លៃប្រភេទថ្នាក់ពិការ ឱ្យបានយល់ជ្រួតជ្រាបពីកាតព្វកិច្ចក្នុងការដាក់ យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ គឺការអនុវត្តត្រឹមត្រូវ តាមច្បាប់ និងរួមចំណែកក្នុងការធ្វើកំណែ ទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាផ្នែក មួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ទី២.គ្រប់កងឯកភាព ស្ថាប័ន ត្រូវលើកសន្ទស្សន៍ កសាងផែនការឆ្នាំ២០២៤ ចំពោះយោធិនស្ម័គ្រចិត្តសុំចូលសោធិននិវត្តន៍ និងយោធិនពិការ ត្រូវស្នើសុំគ្រឿង ឥស្សរិយយសគ្រប់ប្រភេទតាមលំដាប់ថ្នាក់ ព្រមទាំងយោធិនពលី-មរណៈត្រូវផ្ទេរចេញ ទី៣.ការជ្រើសរើសយោធិនឱ្យចូលសោធិននិវត្តន៍ ត្រូវឆ្លងកាត់អនុគណៈកម្មការ សោធនតាមបណ្ដាកងឯកភាព-ស្ថាប័នខ្លួន ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ មុនបញ្ជូនមក គណៈកម្មការសោធននិវត្តន៍ កងទ័ពជើងគោក និងទី៤.ត្រូវរាយការណ៍មកការិយាល័យទី១ កងទ័ពជើងគោក (ផ្នែកសោធននិវត្តន៍) ឱ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បន្ថែមទៀតថា មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ កងពលតូច បញ្ជាការដ្ឋានទ័ពជំនាញ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន និងនាយស្ថាប័នចំណុះកងទ័ពជើងគោក ត្រូវធ្វើការស្រង់ស្ថិតិយោធិនដែលស្ម័គ្រចិត្តសុំចូលសោធននិវត្តន៍ តាមការកំណត់នៃច្បាប់ យោធិនពិការ និងពលី-មរណៈ ដើម្បីលើកសន្ទស្សន៍ កសាងផែនការរបស់កងឯកភាព-ស្ថាប័ន របស់ខ្លួន នីមួយៗសម្រាប់ឆ្នាំ២០២៤ ដោយផ្អែកលើគោលការណ៍មួយចំនួនរួមមាន៖

ក. ចំពោះយោធិនសោធននិវត្តន៍៖ មានសុខភាពទ្រុឌទ្រោម, បាត់បង់សមត្ថភាពការងារ, អសកម្មការងារ, ស្ម័គ្រចិត្តចូលសោធននិវត្តន៍មុនកាលកំណត់។

ខ. ចំពោះយោធិនពិការ គឺជាយោធិនដែលត្រូវបានក្រុមការងារ អនុគណៈកម្មាការ និងគណៈ កម្មការ កងឯកភាព ស្ថាប័នបានវាយតម្លៃត្រឹមត្រូវ ហើយស្នើសុំតាមឋានានុក្រម ដើម្បីធ្វើការវាយតម្លៃពីក្រុម ប្រឹក្សាវាយតម្លៃប្រភេទថ្នាក់ពិការ។

គ.ចំពោះយោធិនពលី-មរណៈ ត្រូវបំពេញបែបបទស្នើសុំប្រាក់បូជាសព មិនឱ្យលើសពី៩០ថ្ងៃ ក្រោយពេលពលី-មរណៈហើយត្រូវបំពេញបែបបទស្នើសុំផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មិនឱ្យលើសពី២ឆ្នាំ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សង្ឃឹមថា ឯកឧត្តមអស់លោកមេបញ្ជាការ មេបបញ្ជាការរង គ្រប់កងឯកភាព- ស្ថាប័ន បញ្ជាការដ្ឋានទ័ពជំនាញចូលរួមអនុវត្តសេចក្ដីណែនាំស្តីពីវិធានការចាត់តាំងអនុវត្ត ការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ និងពលី-មរណៈ សម្រាប់ឆ្នាំ២០២៤ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង