កម្ពុជា-កូរ៉េ បិទវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រ UN
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបិទវគ្គគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្រោមការជួយឧបត្ថម្ភពីអូស្ត្រាលី និងជប៉ុន។