**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី Woo Kyoung-Suk អគ្គនាយករង ទទួលបន្ទុកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិ សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ កិច្ចពិភាក្សានេះផងដែរ ក៏បានផ្តោតសំខាន់ទៅលើវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ដែលបាននឹងបិទបញ្ចប់ដោយជោគជ័យនាពេលខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់លោក Woo KyoungSuk និងបាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា វគ្គហ្វឹកហ្វឺនត្រីភាគី កម្ពុជា-អសប-កូរ៉េ បានដំណើរការ៦សប្តាហ៍ដោយជោគជ័យ ដោយនឹងបិទបញ្ចប់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ត្រី Woo KyoungSuk បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅវត្តមានមកដល់របស់លោក។ ទន្ទឹមនោះ លោកក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើវគ្គហ្វឹកហ្វឺនត្រីភាគី TPP ប្រកបដោយប្រសិទ្ធិភាព។ លោកបានលើកឡើងថា ការបិទវគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់ និងអត្ថន័យធំធេងណាស់ ដែលវាបង្ហាញពីទំនាក់ទំនងរវាងត្រីភាគី កម្ពុជា-អសប-កូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។

ឧត្តមសេនីយ៍ត្រី Woo KyoungSuk បានបន្ថែមថា កម្ពុជា បានបញ្ជូនកងកម្លាំងជាច្រើនទៅតំបន់បេសកកម្ម ហើយបច្ចុប្បន្ន កូរ៉េ ក៏បានចល័តកម្លាំងទៅសាធារណរដ្ឋលីបង់ និងស៊ូដង់ខាងត្បូងផងដែរ។ លោកសង្ឃឹមថា កម្លាំងកម្ពុជា និងកូរ៉េ នឹងប្រគៀកស្មារគ្នាក្នុងប្រតិបត្តិការរក្សាសន្តិភាព។

ជាមួយគ្នានោះ លោករំពឹងថា ប្រទេសទាំងពីរ នឹងបន្តទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ ជាពិសេសពង្រីក និងពង្រឹងការហ្វឹកហ្វឺនវិស្វកម្ម រួមទាំងឈានទៅដល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីនផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាន៍បន្ថែមថា កម្ពុជា-កូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាយូរលង់ណាស់មកហើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជឿជាក់ថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង