កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនបន្ទាប់ពីគូប្រជែងកូរ៉េខាងជើងបង្ហោះផ្កាយរណបបានជោគជ័យ
រដ្ឋកាលីហ្វ័រញ៉ា៖ កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួនទៅកាន់លំហអាកាសកាលពីថ្ងៃសុក្រ ក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានអះអាងថាបានដាក់ផ្កាយរណបចារកម្មរបស់ខ្លួនទៅកាន់គន្លងជាលើកដំបូង ខណៈដែលភាពតានតឹងកើនឡើងរវាងគូប្រជែង។
ហើយត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា ដោយប្រើរ៉ុក្កែត Falcon ៩ របស់ SpaceX វាគឺជាផ្កាយរណបចារកម្មដំបូងគេក្នុងចំណោមផ្កាយរណបចំនួនប្រាំ ដែលកូរ៉េខាងត្បូងគ្រោងនឹងបញ្ជូនទៅកាន់ទីអវកាសនៅឆ្នាំ ២០២៥ ក្រោមកិច្ចសន្យាជាមួយ SpaceX ។ ព្រឹត្តិការណ៍នេះត្រូវបានគេគ្រោងធ្វើនៅដើមសប្តាហ៍នេះ ប៉ុន្តែត្រូវបានរុញថយក្រោយដោយសារលក្ខខណ្ឌអាកាសធាតុ។
កូរ៉េខាងត្បូងមិនមានផ្កាយរណបឈ្លបយកការណ៍យោធារបស់ខ្លួននៅក្នុងលំហទេ ហើយបានប្រើប្រាស់ផ្នែកខ្លះនៃផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក ដើម្បីតាមដានចលនារបស់កូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានពណ៌នាការបាញ់បង្ហោះថាទទួលបានជោគជ័យ ដោយនិយាយថា ផ្កាយរណបនេះមានទំនាក់ទំនងជាមួយស្ថានីយ៍ដីនៅក្រៅប្រទេស។
ប្រភព៖ AP
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង