សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជាអធិបតី ក្នុងពិធីបិទបុណ្យសមុទ្រលេីកទី១០ នៅទីក្រុងកែប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីបិទបុណ្យសមុទ្រលេីកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” នៅទីក្រុងកែប ខេត្តកែប។
សូមរម្លឹកផងដែរថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើងតាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។
ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំនៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដោយឡែកឆ្នាំ២០២៣នេះ ខេត្តកែប គឺជាម្ចាស់ផ្ទះដែលត្រូវរៀបចំព្រឹត្តិការណ៍នេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣ ៕