**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី**លោក ចូ បៃដិ​ន សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល**ប្រតិភូសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែល ទៅដល់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ចំនួនកងទ័ពកូរ៉េខាងជើង ដែលបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានកើនលើស ៣០០០នាក់ហើយ**មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង**រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ

គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានទទួលបដិសណ្ឋាការកិច្ចប្រតិភូគណ:កម្មការដឹកនាំ៥១៥ ខេត្តឡុងអាន សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកប្រជុំពិភាក្សាការងារជាមួយក្រុមការងារជំនាញ ខេត្តស្វាយរៀង ដែលបានសហការប្រមូលរុករកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាត្រឡប់ទៅមាតុភូមិ ឆ្នាំ២០២៣។

ពិធីនេះប្រតិភូមិត្តវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រិន វិញង៉ុក អនុប្រធានគណ:កម្មាធិការបក្ស យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងភាគីកម្ពុជាយើងដឹកដោយលោកឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។ ក្នុងជំនួបនាឱកាសនេះលោកឧត្តមសេនីយ៍ត្រី ត្រិន វិញង៉ុក បានអបអរសាទរ និងជូនពរ លោកឧត្តមសេនីយ៍ត្រី ថុល សុធី ដែលថ្នាក់លើផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

លោកបានបន្ថែមថាភាគីវៀតណាមសូមអរគុណជាខ្លាំងដល់ភាគីកម្ពុជាដែលសហការជួយរុករកគាស់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមក្នុងរយ:ពេលកន្លងមកក្នុងបុព្វហេតុបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

ភាគីទាំងពីរបានប្ដេជ្ញាបន្តសហការរួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ពត៌ក្លែងក្លាយតាមបន្ទាត់ព្រំដែន ដើម្បីសំរួលដល់ការចេញចូលរកស៊ីរបស់ប្រជាជនយើងទាំងសងខាង។
សូមបញ្ជាក់ផងដែរថាការសហការរុករកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមរវាងក្រុមការងារK73 កងទ័ពប្រជាជនវៀតណាម និងក្រុមការងារជំនាញ ខេត្តស្វាយរៀង បានចាប់ផ្ដើមពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ ជាលទ្ធផលរុរកគាស់ចំនួន ២២៨៤អដ្ឋិធាតុ ក្នុងនោះមានឈ្មោះ និងអាសយដ្ឋានចំនួន ១៥៩អដ្ឋិធាតុ ៕

អត្ថបទដែលជាប់ទាក់ទង