ឥស្សរជននិងបញ្ញវន្តខ្មែរចំនួន៤រូប ទទួលបានពានរង្វាន់អន្តរជាតិ ( Moral Award )
ភ្នំពេញ៖ ស្ថាប័នអន្តរជាតិទាំង៩ និងគណៈកម្មការ International Famous Award បានវាយតម្លៃនិងផ្តល់នូវ «ពានរង្វាន់ឆ្នើមអន្តរជាតិ” Moral Award of The Outstanding Award ដល់ឥស្សរជននិងបញ្ញវន្តខ្មែរ ចំនួន៤រូបនាថ្ងៃសៅរ៍ ទី២ ខែធ្នូ ព.ស.២៥៦៧ គ.ស.២០២៣ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍។
ឥស្សរជននិងបញ្ញវន្តខ្មែរនោះរួមមាន៖
១. សាស្ត្រាចារ្យ បណ្ឌិត ឈិន សីហា អគ្គាភិបាលនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ទទួលពានរង្វាន់ឆ្នើមអន្តរជាតិផ្នែកកិច្ចការសង្គម
២.សាស្ត្រាចារ្យជំនួយ លីម អាស៊ីគីន ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ទទួលពានរង្វាន់ឆ្នើមអន្តរជាតិផ្នែកអ្នកដឹកនាំអន្តរជាតិ
៣.ព្រះតេជគុណ បណ្ឌិត ខាន់ ខាត់ ព្រះចៅអធិការវត្តបឹងកុក(ខេត្តកំពង់ចាម) ទទួលពានរង្វាន់ឆ្នើមអន្តរជាតិផ្នែកអ្នកដឹកនាំសាសនាអន្តរជាតិ
៤. ឯកឧត្តម និម្មាបនកោវិទបណ្ឌិត ណាំ វុទ្ធី ទីប្រឹក្សានៃក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ទទួលពានរង្វាន់ឆ្នើមផ្នែកនយោបាយនិងរដ្ឋាភិបាល។
ពានរង្វាន់នេះប្រគល់ជូនបុគ្គលឆ្នើម ឥស្សរជនឆ្នើម យុវជនឆ្នើម មន្ត្រីរាជការឆ្នើម ធុរជនឆ្នើម និងសប្បុរជនឆ្នើម(Virtue and Goodness of the person) ក្នុងជំនាញសាកលទាំង១២ទូទាំងពិភពលោក។ នេះជាការប្រគល់លើកទី៦ សម្រាប់ឆ្នាំ២០២៣ នៅប្រទេសថៃ ចិន កូរ៉េ ជប៉ុន និងប្រទេសដទៃទៀត។
ការវាយតម្លៃពីគណៈកម្មការ ដោយផ្តោតទៅលើគោលការណ៍មួយចំនួន ដូចជា៖
១. ប្រវត្តិរូបសង្ខេប
២. សមិទ្ធផលធ្វើការងាររាជការនិងឯកជន
៣. ការទទួលបានគ្រឿងឥស្សរិយយសជាតិ
៤.បទពិសោធលើការងារបង្ហាត់បង្រៀន ស្រាវជ្រាវ ដឹកនាំ គ្រប់គ្រង និងអប់រំ…។
សូមបញ្ជាក់ផងដែរថា ស្ថាប័នទាំង៩រួមមាន 1. អង្គការសហប្រជាជាតិ 2. ULBA Thailand 3. Global Center for Education 4.FIYECAD 5. Envoy for Peace 6. World Natural Resources 7.IPSPJ 8. Innovation Mass Media Confederation 9. Thamma Chot Mongkol Foundation ៕