**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ឯកឧត្តម ហេង រតនា អញ្ជើញបិទវគ្គហ្វឹកហ្វឺន “ប្រតិបត្តិការ និងការថែទាំគ្រឿងចក្រកាត់គុម្ពោតព្រៃ” ដល់សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោក Mr. Kazuki Takeuchi ប្រធានអង្គការសម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) នារសៀលថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ប្រតិបត្តិការ និងការថែទាំគ្រឿងចក្រកាត់គុម្ពោតព្រៃ” ដល់សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី ដែលមានរយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

វគ្គហ្វឹកហ្វឺននេះប្រព្រឹត្តទៅក្នុងខេត្តសៀមរាប ដោយសិក្សាទៅលើទ្រឹស្តីរយៈពេលមួយសប្តាហ៍ក្នុងថ្នាក់ និងអនុវត្តធ្វើតេស្តជាក់ស្តែងនៅទីវាលរយៈពេលជាងបីសប្តាហ៍។ ក្នុងកំឡុងពេលហ្វឹកហ្វឺននេះ សិក្ខាកាមមានឱកាសចុះទស្សនៈកិច្ចសិក្សានៅចម្ការមីនដែលមានការប្រើប្រាស់គ្រឿងចក្រស្រាប់។

ជាមួយគ្នានេះដែរ ក្រៅពីការទទួលបាននូវការហ្វឹកហ្វឺន សិក្ខាកាមក៏បានរៀនសូត្រអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងបានភ្លក្សនូវរសជាតិម្ហូបខ្មែរជាដើម ជាពិសេសបានស្គាល់និងទស្សនា ប្រាងប្រាសាទរបស់ខ្មែរ និងតំបន់ទេសចរណ៍ជាច្រើនទៀតដូចជាឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ និងរាជជានីភ្នំពេញជាដើម។

ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនសិក្ខាកាមទាំងអស់បានទៅពិនិត្យ និងសិក្សាស្វែងយល់បន្ថែមពីរបៀបជួលជុលគ្រឿងចក្រនៅរោងជាងដោយផ្ទាល់និងបានចុះធ្វើទស្សកិច្ចនៅ ចម្ការមីនដែលមានការរួមបញ្ចូលនូវកម្លាំងប្រតិបត្តិការខុសៗក្នុងចម្ការមីនតែមួយ រួចបន្តដំណើរមកកាន់ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលទីតាំងបង្កាត់ និងបង្ហាត់សុនខ និងទីតាំងកាត់បន្សាបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៕

អត្ថបទដែលជាប់ទាក់ទង