**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តស្ទឹងត្រែង កោតសរសើរចំពោះមន្ត្រីក្នុងស្រុកថាឡាបរិវ៉ាត់ទាំងអស់ ដែលសហការគ្នាបានយ៉ាងល្អដើម្បីឱ្យស្រុកមានការរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរ ចំពោះមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ អាជ្ញាធរស្រុក ឃុំ ភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដែលកន្លងមកបានខិតខំសហការគ្នាដើម្បីការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបានសហការខិតខំយកចិត្តទុកដាក់ធ្វើការកសាងអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យដែលធ្វើឲ្យភូមិ ឃុំ ស្រុក របស់យើងនេះមានការរីកចម្រើនគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្តបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ខណៈអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងសម្ពោធដាក់ ឲ្យប្រើប្រាស់អាគារសិក្សាមួយខ្នង ៦បន្ទប់ដែលគាំទ្រ ដោយក្រុមហ៊ុនអាយហ្សិនផាម៉ា និង អង្គការក្លែនអន្តរជាតិកម្ពុជា សម្រាប់ស្រុកថាឡាបរិវ៉ាត់ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ចាប់ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៤ ដែលត្រូវបានបញ្ចប់នៅក្នុងអាណត្តិទី៦ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះក៏មានវិស័យអប់រំ ជាវិស័យអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវជំរុញការកសាងនូវធនធានមនុស្សតាមរយៈការលើកកម្ពស់គុណភាពវិស័យអប់រំរបស់យើងនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បើប្រៀបធៀបទៅនឹងចំណេះដឹងរបស់ធនធានមនុស្សនៅកម្ពុជា ក៏អាចថាមិនចាញ់តាមបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោកដែរ។ ប៉ុន្តែអ្វីដែលជាមោទនភាពរបស់យើង យើងចង់បញ្ជាក់ថា យើងទើបតែនឹងបានកសាងនូវធនធានមនុស្សនេះឡើង ដោយនៅក្នុងរយៈពេលខ្លី។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាប់អារម្មណ៍ទៅលើមតិរបស់លោក យី គឹនថាន ជាតំណាងរបស់អង្គការក្លែនអន្តរជាតិ ហើយលោកបានឈរជើងមូលដ្ឋាននៅក្នុងខេត្តស្ទឹងត្រែងមានរយៈពេលជាង៦ឆ្នាំកន្លងមកនេះ ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្ត ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងនេះ។ មិនត្រឹមតែមានអង្គការក្លែនអន្តរជាតិនោះទេ ក្នុងនោះក៏មានជំនួយពីអង្គការដៃគូនានា ដូចជាអង្គការ អាយហ្សិន ហ្វាម៉ា កូរ៉េ ដែលមានលោក ប៊ី យ៉ុងជុលផាក ដែលជាតំណាងឲ្យក្រុមហ៊ុនម្ចាស់ជំនួយ តាមគាំទ្រ និងអនុវត្ត ដោយសហការគ្នាជាមួយនឹងអង្គការក្លែនអន្តរជាតិ ប្រចាំប្រទេសកូរ៉េ គឺជាការចូលរួមចំណែកដែលធ្វើឲ្យអង្គការក្លែនអន្តរជាតិ អនុវត្តនូវសមិទ្ធផលវិស័យអប់រំនៅខេត្តស្ទឹងត្រែងបានច្រើន មានសាលារៀនរហូតទៅដល់ ១៩ខ្នង ស្មើនឹង ៥០បន្ទប់ និងវិស័យសុខាភិបាល យើងមានមណ្ឌលសុខភាពមួយចំនួនទៀត ដែលអង្គការក្លែនអន្តរជាតិបានធ្វើ រួមទាំងការលើកកម្ពស់ផ្នែកទឹកស្អាត វិស័យសុខាភិបាល សុខមាលភាព របស់កុមារនៅតាមសហគមន៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង