រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យ គណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ចូលជួបពិភាក្សាការងារ សំដៅធ្វើឱ្យសេវាដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា កាន់តែមានគុណភាព
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា(CAMBA) ដឹកនាំដោយ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ជំនួបពិភាក្សានារសៀលនេះ បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង សមាគម (CAMBA) សំដៅធ្វើឱ្យសេវាដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា កាន់តែមានគុណភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ៕