**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម កើត ឆែ អញ្ជើញបើក «សិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំ»

ភ្នំពេញ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំ» ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កើត ឆែ អភិបាលរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលបានសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងការសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើ «ការពង្រឹងសមត្ថភាពស្ត្រី» និង «ភាពជាអ្នកដឹកនាំ»​ ដែលជាប្រធានបទដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍបរិយាប័ន្ននៅក្នុងស្ថាប័ន ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ស្ត្រី តាមរយៈការជួយបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការបំពេញតួនាទី-ភារកិច្ចនៅក្នុងអង្គភាពរបស់ខ្លួន។

លើសពីនេះ ឯកឧត្តម កើត ឆែ ក៏បានស្នើ និងលើកទឹកចិត្តដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀតពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ត្រី និងត្រូវអញ្ជើញសិក្ខាកាមជាបុរសចូលរួមផងដែរដើម្បីស្វែងយល់ និងចូលរួមចំណែកក្នុងការងារបង្កើនសមត្ថភាពរបស់ស្ត្រីនៅក្នុងអង្គភាពរៀងៗខ្លួន ហើយចំពោះការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទដទៃទៀត ស្នើបង្កើនបរិមាណស្ត្រី ដែលជាសិក្ខាកាម ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ និងខិតខំត្រងត្រាប់ទទួលយកចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិន ហើយត្រូវចោទជាសំណួរពាក់ព័ន្ធនានា ដើម្បីស្នើសុំការពន្យល់ និងបកស្រាយបន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង