**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំចាំបាច់ដាក់ផែនការដល់ ការងារជំនាញសន្តិសុខនិងព្រហ្មទណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការដល់ការងារជំនាញ សន្តិសុខនិងព្រហ្មទណ្ឌ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីត្រៀម បង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តនាថ្ងៃ៧មករាឆ្នាំ២០២៤ជិតឈានចូលមក ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ និងមន្រ្តី ផែនការងារសន្តិសុខ ផែនារងារនគរបាលព្រហ្មទណ្ឌ លោកអធិការ អធិការរង ទទួលការងារសន្តិសុខ និងព្រហ្មទណ្ឌ ក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានលើឡើងថា៖ការប្រជុំថ្ងៃនេះគឺ១/-ដើម្បីត្រៀមដោះស្រាយរាល់សភាពការណ៍ការងារសន្តិសុខ សុវត្ថិភាពមុនថ្ងៃ៧មករា ឆ្នាំ២០២៤ ជិតឈានមកដល់នេះ ។២/-ារគ្រប់គ្រងសន្តិសុខ ព្រហ្មទណ្ឌក្នុងការបង្ការទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌទាំងអស់ ពិសេសបទដែលបង្កនូវភាពចលាចលដែលនាំឲ្យបាត់បង់សណ្តាបធ្នាប់ខេត្ត ដូចជាសកម្មភាពក្មេងទំនើងដែលកំពុងតែមានការចាប់អារម្មណ៍ពីតាមបណ្តាខេត្តក៏ដូចជាប្រព័ន្ធសង្គម ។៣/-ការងារកសាងនិងគ្រប់គ្រងកម្លាំង និងវិន័យ ជំនាញវិជ្ជាជីវៈនិងកាបណ្តុះបណ្តាលបំពាក់បំប៉នគោលជំហរស្មារតី សតិអារម្មណ៍ និងមួយវិញទៀតការសាងអង្គភាព ។

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា៖ក្នុងការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយត្រូវធានាឲ្យបាននូវាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តរៀងៗខ្លួនជូនប្រជាពលរដ្ឋរួមទាំងអ្នកវិនិយោគគិនគ្រប់រូមដែលបានមកធ្វើអាជីវកម្មខេត្តក៏ដូចការពារសន្តិសុខជូនភ្ញៀងជាតិ អន្តរជាតិមកកំសាន្តក្នុងខេត្តរបស់ខ្លួន  ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ បានបន្តថា៖ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព្នុងខេត្តបានល្អ សូមឲ្យលោកឧត្តមសេនីយ៍  វរសេនីយ៍ស្នងការរង ទទួលផែនការងារសន្តិសុខ និងផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចជាលោកអធិការ អធិការរង ទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ ក្រុង ស្រុក ទាំង៩និងលោកមេបញ្ជាការនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវមានវិធានការចុះក្តាប់រាល់សភាពការណ៍ជាប្រចាំនិងស៊ើបអង្កេតស្រាវជ្រាវរកឲ្យឃើញនូវមុខសញ្ញាទាំងឡាយ ដែលតែងតែធ្វើសកម្មភាពបង្កឲ្យកើតមានអសន្តិសុខក្នុងសង្គម ដូចជាការលួចបោះលិខិតអាណាមឹកផ្សេងៗ លួចបង្កជាស្នូរសម្លេងឲ្យផ្ទុះនៅតាមទីប្រជុំជននានាឬកន្លែងទីសក្ការៈផ្សេងៗ គឺត្រូវតែបង្រ្កាបឲ្យខាងបាន ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខត្ត បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួត សហការឲ្យបានជិតស្និតជាមួយយអាជ្ញាធរ សមត្ថិកិច្ចពាក់ព័ន្ធ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ព្រោះវិន័យគឺជាត្រីវិស័យដែលនាំឲ្យកងកម្លាំងមានសេចក្តីថ្លៃថ្នូរនិងបំពេញការងារសម្រេចបានជោគជ័យរាល់ភារិច្ចដែលថ្នាក់លើប្រគល់ជូនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង